
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ការងារប្រចាំត្រីមាសទី៣ និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំត្រីមាសទី៣ ព្រមទាំងពិភាក្សាលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។










