
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនក្រុមស្ម័គ្រចិត្តអភិរក្សសត្វព្រៃឃុំប្រាំបីមុម ស្រុកថ្ពង
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា រួមជាមួយសហការី បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមការងារស្ម័គ្រចិត្តសហគមន៍អភិរក្សសត្វព្រៃឃុំប្រាំបីមុម ចំនួន ១៤នាក់ ដែលកំពុងជួបការខ្វះខាតស្បៀងអាហារ ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។










