
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ នៅឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ នៅសាលាឃុំក្រាំងអំពិល ក្រោមវត្តមាន លោក មុី ខេត មេឃុំក្រាំងអំពិល និងជាប្រធានគណៈកម្មការលទ្ធកម្ម ព្រមទាំងមានការចូលរួមពីតំណាងថ្នាក់ខេត្ត-ស្រុក មន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។











