
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting....
កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី២៨ សីហា ២០២៦នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ស្ថិតនៅសាលប្រជុំ ហែម ខន នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមវត្តមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកអភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ និងកងកម្លាំងទាំងបីរប្រភេទចូលរួមផងដែរ។










