
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ សាលប្រជុំធំមន្ទីរគណបក្សខេត្ត ក្រោមអធិបតីដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត
កំពង់ស្ពឺ÷ ការងារសង្គម និងសន្តិសុខ៖ -គាំទ្រជួរមុខ បន្តជួយឧបត្ថម្ភគ្រួសារយុទ្ធជនជួរមុខ ពលី ជនភៀសសឹក និងវីរយុទ្ធជន តាមមតិដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី។ -ការពារបូរណភាពទឹកដី តាមដានសភាពការណ៍ព្រំដែន (ករណីប្រទេសថៃ) ជឿជាក់លើការដឹកនាំរបស់បក្ស/រាជរដ្ឋាភិបាល និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ។ -សន្តិសុខ និងបទល្មើស ពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មិនឱ្យកើតមានក្នុងខេត្ត។ -អាកាសធាតុ ត្រៀមអន្តរាគមន៍បូមទឹក និងគ្រប់គ្រងប្រភពទឹក ដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួត (អ៊ែលនីញ៉ូ) ប៉ះពាល់ដល់ស្រូវវស្សា។











