ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ក្រុមក្មេងទំនើងមួយក្រុមចំនួន ០៤នាក់ ប្រដាប់ដោយកាំបិត និងដំបងព្រួតគ្នាវាយទៅលើជនរងគ្រោះយ៉ាងសាហាវបង្កឲ្យជនរងគ្រោះរងរបួសយ៉ាងតំណំ ត្រូវបានគ្រួសារជនរង្រ្គោះខលប្តឹងសុំកិច្ចអន្តរាគមន៍ពីកងរាជអាវុធហត្ថតាមរយៈលេខ Hotline 1292 ក្រោយទទួលបានបញ្ជាកម្លាំងជំនាញបានបើកការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួន
កំពង់ស្ពឺ៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៤នាក់ ប្រដាប់ដោយកាំបិត និងដំបងព្រួតគ្នាវាយទៅលើជនរង្រ្គោះយ៉ាងសាហាវបង្កឲ្យមានរបួសយ៉ាងដំណំត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប។


សុខាភិបាល
មណ្ឌលសុខភាពកក់ព្រះខែ បន្តពង្រឹងការថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍
កំពង់ស្ពឺ៖ សុខភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់មួយសម្រាប់ការរស់នៅប្រកបដោយភាពរីកចម្រើន ខណៈការមានសេវាសុខាភិបាលនៅជិតសហគមន៍ បានជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកការពិនិត្យ និងការថែទាំសុខភាពបានកាន់តែទាន់ពេលវេលា។ ក្នុងនោះ មណ្ឌលសុខភាពកក់ព្រះខែ ស្ថិតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បាននិងកំពុងបំពេញតួនាទីក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងតំបន់។


សន្តិសុខសង្គម
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ទទួលជួបប្រតិភូសម្ព័ន្ធសភាពាណិជ្ជកម្មសកល ពិភាក្សាឱកាសពាណិជ្ជកម្ម និងវិនិយោគនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យប្រតិភូ សម្ព័ន្ធសភាពាណិជ្ជកម្មសកល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលបដិសណ្ឋារកិច្ច នៃសាលាខេត្តកំពង់ស្ពឺ។
ជំនួបនេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរមតិយោបល់ និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនទំនាក់ទំនង និងភាពជាដៃគូរវាងភាគីទាំងពីរ។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១២.៨៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សន្តិសុខសង្គម
ពិធីបុណ្យសពឧបាសិកា ម៉ៃ រ៉ុន ជាប្រជាពលរដ្ឋក្នុងភូមិត្រពាំងខ្ទុំ សង្កាត់វាលពង់
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ហុង វ៉ាន់វឌ្ឍនា តំណាង ឯកឧត្តម លី ច័ន្ទតុលា ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ ទៅចូលរួមពិធីបុណ្យសពឧបាសិកា ម៉ៃ រ៉ុន ជាប្រជាពលរដ្ឋក្នុងភូមិត្រពាំងខ្ទុំ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារចុះជួយសង្កាត់វាលពង់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារនៃសព និងបាននាំយកបច្ច័យមួយចំនួនជូនដល់គ្រួសារនៃសពផងដែរ។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
* បិទទ្វារទឹកទំនប់តាសាល
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៩៨ ម/ថ្ងៃម្សិលមិញ ៦,៧១ ម (+០,២៧ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,០២ ម
- ពាមឃ្លៃថ្ងៃនេះ=៣,១០ ម / ថ្ងៃម្សិលមិញ=២,៩៥ ម (+០,១៥ ម )
-តាសាល ថ្ងៃនេះ=១៦,៩៥ ម /ថ្ងៃម្សិលមិញ=១៦,១០ ម (+០,៨៥ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-២,០៥ ម


សន្តិសុខសង្គម
បុណ្យសព លោក ប្រាក់ លន់ មេឃុំព្រះនិព្វាន្ត ដែលបានទទួលមរណភាព
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
រដ្ឋបាលស្រុកគងពិសី អំពីសកម្មភាពការងារ និងកិច្ចអន្តរាគមន៍សំខាន់ៗ៖


សន្តិសុខសង្គម
នាំយកបច្ច័យទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព លោក ភន ផល
កំពង់ស្ពឺ÷ គ្រួសារនៃសព លោក ភន ផល ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងជន្មាយុ ៥៤ឆ្នាំ។ សពមានអាសយដ្ឋាននៅភូមិរោងគោ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ថវិកាចូលរួមរំលែកទុក្ខរួមមាន៖
A. ឯកឧត្តម អ៊ុក ហឿនពិសី និងក្រុមការងារ៖ ២០០.០០០ រៀល
C. គណៈកម្មាធិការបក្សឃុំ៖ ១៥០.០០០ រៀល
សរុបថវិកា បុណ្យសព៖ ៣៥០.០០០ រៀល (បីសែនប្រាំម៉ឺនរៀល)។


សន្តិសុខសង្គម
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ចុះសំណេះសំណាលជាមួយចាស់ព្រឹទ្ធាចារ្យ និងចូលរួមឧបត្ថម្ភការគៀផ្លូវជូនប្រជាពលរដ្ឋ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ បានចុះបំពេញសកម្មភាពចុះមូលដ្ឋានដ៏មានអត្ថន័យចំនួនពីរ៖


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រៀមរៀបចំពិធីជួបសំណេះសំណាលជាមួយនិវត្តជន
កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំត្រៀមរៀបចំ ពិធីជួបសំណេះសំណាលជាមួយនិវត្តជន ក្រោមអធិបតីភាព ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម ឪ វ៉ាន់ថេន សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី បានចូលរួមក្នុងកិច្ចប្រជុំនោះផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងការអនុវត្តការងារ ផ.អ.៥ ដំណាក់កាលទី២ (ផ.អ.៥ទី២) ប្រចាំខែសីហា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងការអនុវត្តការងារ ផ.អ.៥ ដំណាក់កាលទី២ (ផ.អ.៥ទី២) ប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាល លោកអភិបាលក្រុងស្រុកទាំង៩ និងតំណាងមន្ទីរជុំវិញខេត្តបានមានវត្តមានក្នុងកិច្ចប្រជុំនោះផងដែរ។


ទេសចរណ៍
ប្រជាពលរដ្ឋជាច្រើនកុះករទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ជ្រាវ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ
កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន បាននាំគ្នាទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ជ្រាវ ស្ថិតក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយបង្កើតឱ្យមានបរិយាកាសសប្បាយរីករាយ និងអ៊ូអរនៅតំបន់ទេសចរណ៍ធម្មជាតិមួយនេះ។


សុខាភិបាល
មណ្ឌលសុខភាពរកាទេព បន្តពង្រឹងការថែទាំសុខភាព និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
មណ្ឌលសុខភាពរកាទេព ស្ថិតក្នុងភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តោតលើការបម្រើសេវាឱ្យបានទាន់ពេលវេលា ងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកមកទទួលសេវា។

