
មណ្ឌលសុខភាពកក់ព្រះខែ បន្តពង្រឹងការថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងសហគមន៍
កំពង់ស្ពឺ៖ សុខភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់មួយសម្រាប់ការរស់នៅប្រកបដោយភាពរីកចម្រើន ខណៈការមានសេវាសុខាភិបាលនៅជិតសហគមន៍ បានជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកការពិនិត្យ និងការថែទាំសុខភាពបានកាន់តែទាន់ពេលវេលា។ ក្នុងនោះ មណ្ឌលសុខភាពកក់ព្រះខែ ស្ថិតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បាននិងកំពុងបំពេញតួនាទីក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងតំបន់។











