« ពិនិត្យព្យាបាលភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ » ជូនដល់ថ្នាក់ដឹកនាំមូលដ្ឋាន មន្រ្តីរាជការ គ្រូបង្រៀន ក្រុមប្រឹក្សាស្រុក-ឃុំ និងកងកម្លាំង

« ពិនិត្យព្យាបាលភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ » ជូនដល់ថ្នាក់ដឹកនាំមូលដ្ឋាន មន្រ្តីរាជការ គ្រូបង្រៀន ក្រុមប្រឹក្សាស្រុក-ឃុំ និងកងកម្លាំង

កំពង់ស្ពឺ÷ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាងខ្ញុំ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាលស្រុកបសេដ្ឋបានចូលរួមក្នុងកម្មវិធី « ពិនិត្យព្យាបាលភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ » ជូនដល់ថ្នាក់ដឹកនាំមូលដ្ឋាន មន្រ្តីរាជការ គ្រូបង្រៀន ក្រុមប្រឹក្សាស្រុក-ឃុំ និងកងកម្លាំង ដែលកំពុងបម្រើការងារនៅស្រុកបសេដ្ឋ សរុបប្រមាណជាង ១០០០នាក់ក្រោមអធិបតី៎ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងលោកជំទាវ ឆាយ ថងឌី ។

ព័ត៌មានពាក់ព័ន្ធ

បរិច្ចាគឈាមគឺជាធ្វើអំពើមនុស្សធម៌ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃក្តីស្រឡាញ់ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរ
សុខាភិបាល
បរិច្ចាគឈាមគឺជាធ្វើអំពើមនុស្សធម៌ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃក្តីស្រឡាញ់ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរ
ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្ត និងថ្នាក់ដឹកនាំ បានទទួលរាក់ទាក់ជួបសំណេះសំណាល និងថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារអេសុីលីដា ភីអិលសុី និងបុគ្គលិកធនាគារទាំងអស់ដែលបាន ចូលរួមបរិច្ចាគឈាមគឺជាធ្វើអំពើមនុស្សធម៌ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃក្តីស្រឡាញ់ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់ ជាពិសេសបានជួយអ្នកជំងឺដែលត្រូវការឈាមបន្ទាន់ៗនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានទទួលស្វាគមន៍ការអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យ របស់ឯកឧត្តមសាស្រ្តាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល
សុខាភិបាល
មន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានទទួលស្វាគមន៍ការអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យ របស់ឯកឧត្តមសាស្រ្តាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកខេត្ត និងតាមផែនការចុះអភិបាលគាំទ្រមន្ទីរពេទ្យបង្អែកខេត្ត។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ បានចូលរួមប្រជុំរបាយការណ៍ពេលព្រឹកជាមួយលោកវេជ្ជបណ្ឌិត​ ឡុង​ វិសិដ្ឋ​ ប្រធានមន្ទីរពេទ្យខេត្ត​ ថ្នាក់ដឹកនាំមន្ទីរពេទ្យ លោក​ លោកស្រីជាវេជ្ជបណ្ឌិត និងមន្រ្តីបុគ្គលិកនៃមន្ទីរពេទ្យ ជាពិសេសឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍ជាច្រើនដើម្បីពង្រឹងបច្ចេកទេសឱ្យកាន់តែល្អប្រសើរឡើង។ ក្រោយពីប្រជុំរួច ឯកឧត្តមសាស្រ្តាចារ្យ ក៏បន្តចុះត្រួតពិនិត្យបច្ចេកទេសនៃការព្យាបាលរបស់គ្រូពេទ្យ តាមផ្នែកនិមួយៗផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ស្ថានភាពជំនន់ទឹកភ្លៀង នៅមន្ទីរពេទ្យបង្អែកឧដុង្គ
សុខាភិបាល
ស្ថានភាពជំនន់ទឹកភ្លៀង នៅមន្ទីរពេទ្យបង្អែកឧដុង្គ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានបង្កឱ្យមានការលិចលង់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកឧដុង្គ។ ទទួលបានព័ត៌មាននេះភ្លាម ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកនិងក្រុមគ្រូពេទ្យ បានចុះអន្តរាគមន៍ជម្លៀសអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ព្រមទាំងរៀបចំទុកដាក់ឧបករណ៍ បរិក្ខារពេទ្យ និងឱសថទៅកាន់ទីតាំងប្រកបដោយសុវត្ថិភាពបានទាន់ពេលវេលា ដោយមិនបណ្តាលឱ្យមានការខូចខាតសម្ភារ ឬប៉ះពាល់ដល់ដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋឡើយ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អបអរសាទរ មន្ទីរពេទ្យខេត្តកំពង់ស្ពឺទទួលបានកៅអីព្យាបាលធ្មេញទំនើបចំនួន២គ្រឿង ពីCDC ខេត្តហៃណាន់
សុខាភិបាល
អបអរសាទរ មន្ទីរពេទ្យខេត្តកំពង់ស្ពឺទទួលបានកៅអីព្យាបាលធ្មេញទំនើបចំនួន២គ្រឿង ពីCDC ខេត្តហៃណាន់
កំពង់ស្ពឺ÷ ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជេីញចូលរួមជាអធិបតីភាព ក្នុងកម្មពិធីប្រគល់-ទទួលកៅអីធ្មេញទំនើបចំនួន២គ្រឿង ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងហៃណាន ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក)។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះបំពេញបេសកកម្មដ៏មានតម្លៃ
សុខាភិបាល
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះបំពេញបេសកកម្មដ៏មានតម្លៃ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណ វត្តធម៌ត្រ័យ ភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះបំពេញបេសកកម្មដ៏មានតម្លៃ ដោយបានបន្តអប់រំសុខភាព បង្ការជំងឺឆ្លង(គ្រុនឈាម) និងរបបគ្រប់គ្រងអាហារបង្ការជំងឺមិនឆ្លង ទឹកនោមផ្អែម លើសសម្ពាធឈាម ពិនិត្យពិគ្រោះសុខភាព និងចែកថ្នាំពេទ្យ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានកិត្តិយស​ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម​ ហ៊ុន ម៉ានី ជូនដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ព្រះសង្ឃ  ដោយឥតគិតថ្លៃ ក្នុងពិធីបិណ្ឌទី៨ វត្តធម៌ត្រ័យ មូលដ្ឋាននៃឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ និងសហការី ចុះសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តដល់មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ
សុខាភិបាល
លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ និងសហការី ចុះសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តដល់មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងសាកសួរសុខទុក្ខរបស់មន្ត្រីរាជការក្នុងអង្គភាព លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ដល់គ្រែអ្នកជំងឺ ចំពោះលោក ឡូញ មាស ជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត

ព័ត៌មានថ្មីៗ

សូមចូលរួមអបអរសាទរ បេក្ខជនប្រឡងជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ កម្រិតមធ្យមសិក្សា សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង

សូមចូលរួមអបអរសាទរ បេក្ខជនប្រឡងជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ កម្រិតមធ្យមសិក្សា សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦

👉 ចំពោះសំណើ ឬការតវ៉ាផ្សេងៗ ត្រូវធ្វើឡើងតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsexamfaq2026 ដោយក្រុមការងារនឹងធ្វើការឆ្លើយតបត្រឡប់ទៅវិញយ៉ាងយូរមួយសប្ដាហ៍។ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវចូលរួមទទួលការបណ្ដុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ) តាមការកំណត់ក្រសួងអប់រំ យុវជន និងកីឡា (៤៨ក្រេឌីត សម្រាប់វិទ្យាល័យ និង ៣០ក្រេឌីត សម្រាប់អនុវិទ្យាល័យ)។ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ដែលទទួលបានការបណ្ដុះបណ្ដាលតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ទើបមានសិទ្ធិដាក់ពាក្យទៅបម្រើការងារនៅវិទ្យាល័យ ឬអនុវិទ្យាល័យដែលខ្លួនបានជ្រើសរើស។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងក្រុមគ្រូពេទ្យចុះពិនិត្យសុខភាព និងចែកថ្នាំជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះនៅស្រុកបសេដ្ឋ
នយោបាយ

ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងក្រុមគ្រូពេទ្យចុះពិនិត្យសុខភាព និងចែកថ្នាំជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះនៅស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ក្រោមការដឹកនាំរបស់លោក ហេង សំអ៊ន អនុប្រធានក្រុមការងារ និងជាតំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយក្រុមគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី គណៈអចិន្ត្រៃយ៍គណបក្សឃុំ និងសាខាបក្សភូមិ សរុបចំនួន ១៥នាក់ បានចុះបំពេញសកម្មភាពមនុស្សធម៌ និងប្រជុំពង្រឹងការងារបក្សនៅភូមិច្រកព្រាល។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង

កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”

ខេត្តកំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៤.០៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដឹកជញ្ជូន ស្វែងយល់ និងចូលរួមអនុវត្តច្បាប់ថ្មីនេះ ដើម្បីផលប្រយោជន៍រួម
សន្តិសុខសង្គម

សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដឹកជញ្ជូន ស្វែងយល់ និងចូលរួមអនុវត្តច្បាប់ថ្មីនេះ ដើម្បីផលប្រយោជន៍រួម

តារាងប្រៀបធៀបសង្ខេបរវាងច្បាប់ផ្លូវថ្នល់ចាស់ និងវិសោធនកម្មច្បាប់ផ្លូវថ្នល់ថ្មី លើការកម្រិតកំណត់ទម្ងន់អតិបរមាតាមប្រភេទយានយន្ត។ កម្រិតទម្ងន់អនុញ្ញាតតាមច្បាប់ចាស់ និងច្បាប់ថ្មី មិនមានភាពខុសគ្នា​ និងបន្ថយចំនួនតោននោះទេ ផ្ទុយទៅវិញច្បាប់ថ្មីបានដំឡើងកម្រិតអនុញ្ញាតឱ្យដឹកជញ្ជូនបានច្រើនទៅតាមប្រភេទយានយន្តមួយចំនួន ដែលជាការសម្របសម្រួលសម្រាប់អ្នកដឹកជញ្ជូន និងធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត និងកាត់បន្ថយការខូចខាតផ្លូវថ្នល់។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដឹកជញ្ជូន ស្វែងយល់ និងចូលរួមអនុវត្តច្បាប់ថ្មីនេះ ដើម្បីផលប្រយោជន៍រួម។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត