
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដឹកជញ្ជូន ស្វែងយល់ និងចូលរួមអនុវត្តច្បាប់ថ្មីនេះ ដើម្បីផលប្រយោជន៍រួម
តារាងប្រៀបធៀបសង្ខេបរវាងច្បាប់ផ្លូវថ្នល់ចាស់ និងវិសោធនកម្មច្បាប់ផ្លូវថ្នល់ថ្មី លើការកម្រិតកំណត់ទម្ងន់អតិបរមាតាមប្រភេទយានយន្ត។ កម្រិតទម្ងន់អនុញ្ញាតតាមច្បាប់ចាស់ និងច្បាប់ថ្មី មិនមានភាពខុសគ្នា និងបន្ថយចំនួនតោននោះទេ ផ្ទុយទៅវិញច្បាប់ថ្មីបានដំឡើងកម្រិតអនុញ្ញាតឱ្យដឹកជញ្ជូនបានច្រើនទៅតាមប្រភេទយានយន្តមួយចំនួន ដែលជាការសម្របសម្រួលសម្រាប់អ្នកដឹកជញ្ជូន និងធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត និងកាត់បន្ថយការខូចខាតផ្លូវថ្នល់។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដឹកជញ្ជូន ស្វែងយល់ និងចូលរួមអនុវត្តច្បាប់ថ្មីនេះ ដើម្បីផលប្រយោជន៍រួម។











