
សមត្ថកិច្ចបើកការស្រាវជ្រាវនិងបង្រ្កាបមុខសញ្ញាសង្ស័យ ក្នុងអំពើឃាតកម្មគិតទុកជាមុន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដចាត់ការបន្ដ.,,
(កំពង់ស្ពឺ)៖ នៅថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានព័ត៌មានស្ដីពីករណីប៉ុនប៉ងឃាតកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស "គុនតៃខនស្ត្រាក់សិន " ក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ រីឯជនរងគ្រោះមានឈ្មោះ ឆោម ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសក្បាលធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា អតីតមន្ទីរពេទ្យ១៧៩ ភ្នំពេញ។










