
ប្រជាពលរដ្ឋជាច្រើនកុះករទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ជ្រាវ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ
កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើន បាននាំគ្នាទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ជ្រាវ ស្ថិតក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយបង្កើតឱ្យមានបរិយាកាសសប្បាយរីករាយ និងអ៊ូអរនៅតំបន់ទេសចរណ៍ធម្មជាតិមួយនេះ។











