
ចូលរួមបើកកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ៖ “កីឡាដើម្បីឯកភាពជាតិ”
ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណផលកីឡាជាតិ បង្កើនសមត្ថភាព និងបទពិសោធដល់កីឡាករ កីឡាការិនី និងមន្ត្រីជំនាញកីឡា ព្រមទាំងត្រៀមធនធានមនុស្ស និងសមត្ថភាពរៀបចំការប្រកួតតាមស្តង់ដាអន្តរជាតិ។ ព្រឹត្តិការណ៍នេះមាន ៤២ ប្រភេទកីឡា ស្មើនឹង ៣០៤ វិញ្ញាសា ក្នុងនោះ កីឡាជាតិមាន ៣២ ប្រភេទ ស្មើនឹង ២៥៨ វិញ្ញាសា និងកីឡាជាតិជនពិការមាន ១០ ប្រភេទ ស្មើនឹង ៤៦ វិញ្ញាសា ដោយមានប្រតិភូកីឡាសរុប ៤.៦៨០ នាក់ មកពីរាជធានី-ខេត្តទាំង ២៥ និងក្រសួង ចំនួន៣ បានចូលរួមផងដែរ។











