
វិធីរត់ប្រណាំងផ្លូវព្រៃគីរីរម្យ Kirirom trail Run ស្ថិតនៅក្នុងបរិវេណ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ (គីរីរម្យ)
(👮)កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៦និង៣០នាទីព្រឹក នាថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ផ្នែកសន្តិសុខ ផ្នែកសណ្ដាប់ធ្នាប់ ផ្នែកយុត្តិធម៌ ផ្នែកអន្ដោប្រវេសន៍ និងផ្នែកផ្សេងទៀតព្រមទាំងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានសហការជាមួយកំលាំងឧទ្យានុរក្ស បរិស្ថានប្រចាំការនៅលើភ្នំគីរីរម្យ ក្នុងការ ការពារសន្តិសុខជូនក្នុងកម្មវិធីរត់ប្រណាំងផ្លូវព្រៃគីរីរម្យ Kirirom trail Run ស្ថិតនៅក្នុងបរិវេណ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ (គីរីរម្យ) ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរៀបចំដោយ cambodain running club ។










