
ខេត្តកំពង់ស្ពឺទាក់ទាញភ្ញៀវទេសចរជាង ២ម៉ឺន ៥ពាន់នាក់ ក្នុងរយៈពេល១សប្តាហ៍កន្លងទៅនេះ
ក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ទឹកដីខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ២៥,០០០នាក់ ដែលបានអញ្ជើញមកលេងកម្សាន្តតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា។ លទ្ធផលលម្អិតនៃភ្ញៀវទេសចររួមមាន៖ • ភ្ញៀវស្នាក់នៅ ២,៣៥០នាក់ • ភ្ញៀវ និងប្រជាពលរដ្ឋដើរកម្សាន្តវិលល្ងាច ២២,៣៨០នាក់ • ភ្ញៀវទេសចរបរទេស ២៧០នាក់











