
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងការអនុវត្តការងារ ផ.អ.៥ ដំណាក់កាលទី២ (ផ.អ.៥ទី២) ប្រចាំខែសីហា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងការអនុវត្តការងារ ផ.អ.៥ ដំណាក់កាលទី២ (ផ.អ.៥ទី២) ប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាល លោកអភិបាលក្រុងស្រុកទាំង៩ និងតំណាងមន្ទីរជុំវិញខេត្តបានមានវត្តមានក្នុងកិច្ចប្រជុំនោះផងដែរ។










