
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ទទួលជួបប្រតិភូសម្ព័ន្ធសភាពាណិជ្ជកម្មសកល ពិភាក្សាឱកាសពាណិជ្ជកម្ម និងវិនិយោគនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យប្រតិភូ សម្ព័ន្ធសភាពាណិជ្ជកម្មសកល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលបដិសណ្ឋារកិច្ច នៃសាលាខេត្តកំពង់ស្ពឺ។ ជំនួបនេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរមតិយោបល់ និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនទំនាក់ទំនង និងភាពជាដៃគូរវាងភាគីទាំងពីរ។









