
អភិបាលខេត្តកំពង់ស្ពឺ និងប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី ៥ នៅវត្តត្រពាំងមាន់
កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមគ្រួសារ បានដឹកនាំមន្ត្រីរាជការមកពីបណ្តាស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី ៥ នៅពុទ្ធសីមាវត្តសាមគ្គីធម្មរាមឆែមនួន ហៅ «វត្តត្រពាំងមាន់» ស្ថិតក្នុងភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។









