
អបអរសាទរ លោកស្រី មាស ចន្នី ត្រូវបានប្រកាសទទួលស្គាល់ជា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសទទួលស្គាល់នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។










