
កិច្ចប្រជុំករណីស្នើសុំចុះ បញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសួយ ភូមិកោដូនតី ភូមិតានិល ភូមិពុទ្រា នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ សាលាស្រុកឱរ៉ាល់ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីស្នើសុំចុះ បញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសួយ ភូមិកោដូនតី ភូមិតានិល ភូមិពុទ្រា នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អាជ្ញាធរស្រុកឱរ៉ាល់ អាជ្ញាធរឃុំត្រពាំងជោ តំណាងសហគមន៍ និងតំណាងប្រជាពលរដ្ឋជនជាតិភាគតិចសួយទាំង ៣ភូមិ។










