
កិច្ចចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រេងឥន្ធនៈ តេលា (Tela) ស្ថិតនៅឃុំកាហែង
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ រវាងរដ្ឋបាលឃុំកាហែង និងមន្ត្រីជំនាញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុริយោដីខេត្ត បានចុះពិនិត្យដោយផ្ទាល់លើទីតាំងសាងសង់ស្ថានីយប្រេងឥន្ធនៈ (ការ៉ាស់សាំង) ម៉ាក តេលា (Tela) ដែលបច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៥០ភាគរយ ហើយ។ កិច្ចចុះពិនិត្យនេះ ធ្វើឡើងនៅចំណុច ភូមិអូវែងខាងត្បូង ជាប់នឹងដងផ្លូវជាតិលេខ៤ ដែលជាខ្សែផ្លូវយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មានសក្តានុពល។










