
ឯកឧត្តម ឈួរ សុបញ្ញា ពាំនាំសារលិខិតរំលែកទុក្ខ និងថវិកា ជូនដល់គ្រួសារសពលោកគ្រូ ម៉ែន សុផាត នៅស្រុកគងពិសី
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា តំណាងក្រុមការងាររបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក សារលិខិតរំលែកទុក្ខ ព្រមទាំង ថវិកាចំនួន ៥០០,០០០រៀល ទៅប្រគល់ជូនគ្រួសារសពរបស់លោកគ្រូ ម៉ែន សុផាត អតីតគ្រូបង្រៀនចូលនិវត្តន៍ នៅភូមិត្រពាំងចក ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។









