
មណ្ឌលសុខភាពរកាទេព បន្តពង្រឹងការថែទាំសុខភាព និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
មណ្ឌលសុខភាពរកាទេព ស្ថិតក្នុងភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តោតលើការបម្រើសេវាឱ្យបានទាន់ពេលវេលា ងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកមកទទួលសេវា។











