
ពិធីបុណ្យសពឧបាសិកា ម៉ៃ រ៉ុន ជាប្រជាពលរដ្ឋក្នុងភូមិត្រពាំងខ្ទុំ សង្កាត់វាលពង់
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ហុង វ៉ាន់វឌ្ឍនា តំណាង ឯកឧត្តម លី ច័ន្ទតុលា ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ ទៅចូលរួមពិធីបុណ្យសពឧបាសិកា ម៉ៃ រ៉ុន ជាប្រជាពលរដ្ឋក្នុងភូមិត្រពាំងខ្ទុំ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ។ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារចុះជួយសង្កាត់វាលពង់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារនៃសព និងបាននាំយកបច្ច័យមួយចំនួនជូនដល់គ្រួសារនៃសពផងដែរ។









