ព័ត៌មានក្នុងខេត្ត

រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលអំណោយឱសថ និងសម្ភារប្រើប្រាស់តម្លៃប្រមាណ ៦០ម៉ឺនដុល្លារ ពីមូលនិធិសាធារណរដ្ឋកូរ៉េ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
សុខាភិបាល
រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលអំណោយឱសថ និងសម្ភារប្រើប្រាស់តម្លៃប្រមាណ ៦០ម៉ឺនដុល្លារ ពីមូលនិធិសាធារណរដ្ឋកូរ៉េ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលឱសថ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា។ អំណោយទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អំណោយមនុស្សធម៌ទាំងនេះ ទទួលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ហ៊ុន ម៉ានី ៖ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបង្រៀនវគ្គបំប៉ននេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត
អប់រំ និងកីឡា

កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញមកសំណេះសំណាល និងផ្តល់កម្លាំងចិត្តផ្ទាល់ដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងក្រេបជញ្ជក់ចំណេះដឹងក្នុងវគ្គបំប៉នថ្នាក់ទី១២ និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តវគ្គបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារគណបក្សប្រជាជនកម្ពុជា បន្តចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន២៦ខ្នងផ្ទះសរុប ចំនួន ១០៤នាក់ ស្រី ចំនួន ៥៧នាក់
សន្តិសុខសង្គម
ក្រុមការងារគណបក្សប្រជាជនកម្ពុជា បន្តចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន២៦ខ្នងផ្ទះសរុប ចំនួន ១០៤នាក់ ស្រី ចំនួន ៥៧នាក់
កំពង់ស្ពឺ÷ ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យចុះតាមខ្នងផ្ទះ ក្នុងភូមិព្រៃរំដែល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រុមការងារចុះមូលដ្ឋាន ឃុំភក្ដី- ភូមិព្រៃរំដួល នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្តដា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ ឯកឧត្តម វង្ស វ៉ាន់នី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី , និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃគណបក្សឃុំ សាខាបក្សភូមិ (សរុបចំនួន ២០នាក់ ស្រី ចំនួន ៨នាក់ ) បានចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន២៦ខ្នងផ្ទះសរុប ចំនួន ១០៤នាក់ ស្រី ចំនួន ៥៧នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សួរសុខទុក្ខជូនអំណោយ និងពិនិត្យសុខភាពជូនចាស់ជរា និងក្រុមគ្រួសារវីរកងទ័ព ចំនួនជាង៣០០គ្រួសារ នៅវត្តផុងភក្តីវរារ៉ាម ស្ថិតក្នុងឃុំភក្តី ស្រុកបសេដ្ឋ
សន្តិសុខសង្គម
សួរសុខទុក្ខជូនអំណោយ និងពិនិត្យសុខភាពជូនចាស់ជរា និងក្រុមគ្រួសារវីរកងទ័ព ចំនួនជាង៣០០គ្រួសារ នៅវត្តផុងភក្តីវរារ៉ាម ស្ថិតក្នុងឃុំភក្តី ស្រុកបសេដ្ឋ
កំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក អនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខជូនអំណោយ និងពិនិត្យសុខភាពជូនចាស់ជរា និងក្រុមគ្រួសារវីរកងទ័ព ចំនួនជាង៣០០គ្រួសារ នៅវត្តផុងភក្តីវរារ៉ាម ស្ថិតក្នុងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចូលរួមក្នុងឱកាសនោះផងដែរមានលោកឧកញ៉ា ផូ កែវសម្បត្តិ និងលោកជំទាវឧកញ៉ា ហង្ស ម៉ារីនី តំណាងសប្បុរសជន ឯកឧត្តម លី ចាន់សុភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី លោកសំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមការងារជាច្រើនរូបផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជូនប្រជាពលរដ្ឋ ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០២៦ នៅអនុវិទ្យាល័យបន្ទាយខ្មែរ ភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ  និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយសម្ភារបរិក្ខាថ្នាំពេទ្យ និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣៨៥នាក់ ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១៦៧៩៦នាក់ ស្រី ១១៥៨៩នាក់ (លើសផែនការគ្រោងទុកចំនួន ៥ដង)។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គុណភាពខ្យល់នៅក្នុងខេត្តកំពង់ស្ពឺ និងតាមបណ្ដាលខេត្តនានា
សេចក្តីជូនដំណឹង
គុណភាពខ្យល់នៅក្នុងខេត្តកំពង់ស្ពឺ និងតាមបណ្ដាលខេត្តនានា
កំពង់ស្ពឺ÷ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីម៉ោង ៧ ព្រឹក សម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១១.០៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តស្ទឹងត្រែង ពណ៌បៃតង៖គុណភាពខ្យលល្អមាន ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តរតនគិរី និង ខេត្តសៀមរាប។ (ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ • បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៨៧ ម/ថ្ងៃម្សិលមិញ ៧,១៧ ម (-០,៣០ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១៣ ម • ពាមឃ្លៃថ្ងៃនេះ=២,៥០ ម / ថ្ងៃម្សិលមិញ=២,៩០ ម  (-០,៤០ ម ) -តាសាល ថ្ងៃនេះ=១៥,៦៧ ម /ថ្ងៃម្សិលមិញ=១៥,៦៥ ម (+០,០២ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៣៣ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៦,០°c / Min =២៦,០°c ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៦.០°c (ប្រភព មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់អាជ្ញាធរ
សន្តិសុខសង្គម
សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់អាជ្ញាធរ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៦ -ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញនាំយកថវិកាចំនួន ៥០០,០០០រៀល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពឈ្មោះ ណោ នឹម ជានិវត្តជន (វិស័យអប់រំ) នៅភូមិក្រាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្មេងទំនើងបង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ចស្រុកបសេដ្ឋឃាត់ខ្លួនបានភ្លាមៗក្រោយពេលបង្ហោះ
សន្តិសុខសង្គម
ក្មេងទំនើងបង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ចស្រុកបសេដ្ឋឃាត់ខ្លួនបានភ្លាមៗក្រោយពេលបង្ហោះ
កំពង់ស្ពឺ÷ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បង្រ្កាបករណីក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសារធាណៈ សកម្មភាពក្រុមក្មេងទំនើង០១ក្រុមបង្ហោះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៣ ពីទិសខាងជើងទៅទិសខាងត្បូង ចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិព្រៃស្រូល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១/០៧/២០២៦ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្មេងទំនើង ០៣ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទបង្ហោះម៉ូតូតាមផ្លូវទីសាធារណៈបង្ករភ័យខ្លាចដល់អ្នកធ្វើដំណើរតាមដងផ្លូវ
សន្តិសុខសង្គម
ក្មេងទំនើង ០៣ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទបង្ហោះម៉ូតូតាមផ្លូវទីសាធារណៈបង្ករភ័យខ្លាចដល់អ្នកធ្វើដំណើរតាមដងផ្លូវ
កំពង់ស្ពឺ÷ អធិការស្រុកគងពិសីបានបង្រ្កាបក្មេងទំនើង(បង្ហោះម៉ូតូ) នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២២ និង ៣០ នាទី កម្លំងជំនាញ សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ ចុះល្បាតចល័ត  នៅក្នុងភូមិសាស្រ្តឃុំ លុះដល់ចំណុចបឹងចំប៉ាចារ៍  ស្ថិតនៅភូមិក្រសាំងផ្អែម ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃេីញមុខសញ្ញាក្មេងទំនើងចំនួន៣នាក់ (បង្ហោះម៉ូតូ):
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តសិស្សានុសិស្សរៀនបំប៉នត្រៀមប្រឡង កុំភ័យកុំតក់ស្លុត ប្រឹងប្រែងក្រេបជញ្ជក់ រៀបចំប្រតិទិនឱ្យបានច្បាស់លាស់ សុខភាពជារឿងសំខាន់
អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តសិស្សានុសិស្សរៀនបំប៉នត្រៀមប្រឡង កុំភ័យកុំតក់ស្លុត ប្រឹងប្រែងក្រេបជញ្ជក់ រៀបចំប្រតិទិនឱ្យបានច្បាស់លាស់ សុខភាពជារឿងសំខាន់
កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញនាំយកថវិកាដែលឧបត្ថម្ភដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ទ្ធយុវជនកម្ពុជា ជូនដល់លោកគ្រូអ្នកគ្រូ បង្រៀនស្ម័គ្រចិត្ត និងសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ កំពុងរៀនវគ្គបំប៉នដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ្យភូមិចំនួន ១៣៩ នាក់ ស្រី៨៨នាក់ នៅវិទ្យាល័យកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាកយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ភ្ញៀវជាតិ និងអន្តរជាតិមកលំហែកំសាន្តក្នុងខេត្តកំពង់ស្ពឺ ប្រមាណជា១៨,៥០០នាក់
ទេសចរណ៍
ភ្ញៀវជាតិ និងអន្តរជាតិមកលំហែកំសាន្តក្នុងខេត្តកំពង់ស្ពឺ ប្រមាណជា១៨,៥០០នាក់
កំពង់ស្ពឺ÷ ថ្ងៃ អាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក្ក ព,ស ២៥៦៩ត្រូវនិងថ្ងៃ ១៩ខែ កក្កដា ធ្ឆ្នាំ២០២៦ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៣ ខែ កក្កដា ដល់ថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
សុខាភិបាល
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ» នៅបរិវេណអនុវិទ្យាល័យបន្ទាយខ្មែរ ស្ថិតក្នុងភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត លោកជំទាវ លោក លោកស្រីប្រធានអនុប្រធាន មន្ទីរជុំវិញខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ឃុំ-ស្រុក ក្រុមប្រឹក្សាស្រុក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត យុវជន ស.ស.យ.ក. ព្រមទាំងលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជា៤.៧០០ នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត