
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ» នៅបរិវេណអនុវិទ្យាល័យបន្ទាយខ្មែរ ស្ថិតក្នុងភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត លោកជំទាវ លោក លោកស្រីប្រធានអនុប្រធាន មន្ទីរជុំវិញខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ឃុំ-ស្រុក ក្រុមប្រឹក្សាស្រុក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត យុវជន ស.ស.យ.ក. ព្រមទាំងលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជា៤.៧០០ នាក់។











