
ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារក្រុមហ៊ុនDynamic បានត្រួតពិនិត្យមើលទីតាំងបន្ទប់សម្រាប់ដាក់ម៉ាសុីន CT Scanមួយគ្រឿង និងម៉ាសុីន X-Ray fixed មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាពីក្រសួងសុខាភិបាល
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ឡុង វិសិដ្ឋ ប្រធានមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារក្រុមហ៊ុនDynamic បានត្រួតពិនិត្យមើលទីតាំងបន្ទប់សម្រាប់ដាក់ម៉ាសុីន CT Scanមួយគ្រឿង និងម៉ាសុីន X-Ray fixed មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាពីក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់នៅដើមឆ្នាំ២០២៧ក្នុងមន្ទីរពេទ្យខេត្ត។











