
រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលអំណោយឱសថ និងសម្ភារប្រើប្រាស់តម្លៃប្រមាណ ៦០ម៉ឺនដុល្លារ ពីមូលនិធិសាធារណរដ្ឋកូរ៉េ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលឱសថ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា។ អំណោយទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អំណោយមនុស្សធម៌ទាំងនេះ ទទួលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ។











