ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំនូវអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦ គ្រួសារនៅក្នុងស្រុកថ្ពង
ខេត្តកំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាត់ចំនួន ៦គ្រួសារ


សន្តិសុខសង្គម
យុទ្ធនាការទ្រង់ទ្រាយធំ ជំរុញការបើកភ្លើងស្វ័យប្រវត្តិពេលថ្ងៃ (AHO)និងពាក់មួកសុវត្ថិភាពនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន អិន ស៊ី អេច ហុងដា សហការជាមួយហាងលក់ម៉ូតូហុងដាហេងចន្ថាកំពង់ស្ពឺនិងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបើកយុទ្ធនាការទ្រង់ទ្រាយធំបម្រុងការបើកភ្លើងស្វ័យប្រវត្តិ(AHO)និងពាក់មួកសុវត្ថិភាពនៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ម៉ឺន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សូ ឃុនវីរៈ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមន្ត្រីនគរបាល ចរាចរណ៍ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ។


សេចក្តីជូនដំណឹង
សេចក្តីបំភ្លឺរបស់រដ្ឋបាលឃុំដំបូករូង មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នក សារព័ត៌មានជ្រាបថា៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំដំបូករូង បានពិនិត្យឃើញការចុះផ្សាយរបស់ អង្គភាពព័ត៌មាន (EC-TV) លើបណ្តាញសង្គម (Facebook) បានលើកឡើងថា៖ !
សេចក្តីបំភ្លឺរបស់រដ្ឋបាលឃុំដំបូករូង មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នក សារព័ត៌មានជ្រាបថា៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំដំបូករូង បានពិនិត្យឃើញការចុះផ្សាយរបស់ អង្គភាពព័ត៌មាន (EC-TV) លើបណ្តាញសង្គម (Facebook) បានលើកឡើងថា៖ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ? ។ ករណីខាងលើ រដ្ឋបាលឃុំដំបូករូង សូមគោរពជម្រាបជូន បងប្អូន សាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ ក្រោយពីទទួលបានការស្នើសុំពន្លឿនការអនុវត្តគម្រោងរបស់ប្រជា ពលរដ្ឋភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ដើម្បីសាងសង់ផ្លូវបេតុងអាមេ និងសាងសង់លូកាត់ផ្លូវមួយកន្លែងដែលជាលូមូល ភ្លោះ រួចមក រដ្ឋបាលឃុំដំបូករូង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងស្នើសុំឃើញថា ទីតាំងគម្រោងពិតជាមានការ លំបាកដូចការស្នើសុំរបស់ប្រជាពលរដ្ឋពិតមែន គឺមានប្រឡាយ លូហូរច្រោះបាក់ និងផ្លូវខូចធ្ងន់ធ្ងរ ។


សេចក្តីជូនដំណឹង
សេចក្តីបំភ្លឺរបស់រដ្ឋបាលឃុំអូរស្រុកភ្នំស្រួច
កំពង់ស្ពឺ÷ រដ្ឋបាលឃុំអូរ មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូន សាធារណជន អ្នកសារព័ត៌មានជ្រាបថា៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំអូរ បានឃើញការចុះផ្សាយរបស់អង្គភាពព័ត៌មាន (CRC-TV)អច្ឆរិយកីឡាជីវី លើបណ្តាញសង្គម (Facebook) បានលើកឡើងថា៖ ចុមតើមានអាថ៌កំបាំងអ្វីបានជាភូមិក្រាំងរលួសឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផ្លូវមូលនិធិឃុំមិនបានដាក់សំណើទៅលើវេបសាយ គ.ជ.អ.ប តែឱ្យក្រុមហ៊ុនចុះធ្វើតែម្តង។ ពាក់ព័ន្ធនឹងករណី ខាងលើ រដ្ឋបាលឃុំអូរ សូមគោរពជម្រាបជូន បងប្អូន សាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ គម្រោងមូលនិធិឃុំអូរ ឆ្នាំ ២០២៦ ក្រោយពីការសិក្សាស្ថានភាពទីតាំងគម្រោងដោយផ្ទាល់ជាមួយក្រុមការងារគណៈកម្មការរៀបចំគម្រោងឃុំរួចមក ឃើញថាការស្នើសុំពន្លឿនការអនុវត្តគម្រោងដែលជាតម្រូវការនិងសំណូមពរយ៉ាងទទូចរបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរលើ ផ្លូវនេះពិតជាមានការលំបាកប្រាកដមែន។


សន្តិសុខសង្គម
រដ្ឋបាលឃុំដំបូករួង សូមបំភ្លឺ ជូនអង្គភាពព័ត៌មាន(EC-TV)÷ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ?
កំពង់ស្ពឺ÷ រដ្ឋបាលឃុំដំបូករូង មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នក សារព័ត៌មានជ្រាបថា៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំដំបូករូង បានពិនិត្យឃើញការចុះផ្សាយរបស់ អង្គភាពព័ត៌មាន (EC-TV) លើបណ្តាញសង្គម (Facebook) បានលើកឡើងថា៖ ខេត្តកំពង់ស្ពឺ ! ផ្លូវធ្វើហើយស្រេចដោយ មិនបាច់ដេញថ្លៃ តើនេះជាការអនុវត្តន៍ស្របតាមច្បាប់ដែរឬទេ? ។ ករណីខាងលើ រដ្ឋបាលឃុំដំបូករូង សូមគោរពជម្រាបជូន បងប្អូន សាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ ក្រោយពីទទួលបានការស្នើសុំពន្លឿនការអនុវត្តគម្រោងរបស់ប្រជា ពលរដ្ឋភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ដើម្បីសាងសង់ផ្លូវបេតុងអាមេ និងសាងសង់លូកាត់ផ្លូវមួយកន្លែងដែលជាលូមូល ភ្លោះ រួចមក រដ្ឋបាលឃុំដំបូករូង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទីតាំងស្នើសុំឃើញថា ទីតាំងគម្រោងពិតជាមានការ លំបាកដូចការស្នើសុំរបស់ប្រជាពលរដ្ឋពិតមែន គឺមានប្រឡាយ លូហូរច្រោះបាក់ និងផ្លូវខូចធ្ងន់ធ្ងរ ។


សេចក្តីជូនដំណឹង
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៧៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ÷• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៨៥ ម/ថ្ងៃម្សិលមិញ ៦,៩០ ម (-០,០៥ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១៥ ម
• ពាមឃ្លៃថ្ងៃនេះ=២,១០ ម / ថ្ងៃម្សិលមិញ=២,២៣ ម (-០,១៣ ម )
-តាសាល ថ្ងៃនេះ=១៥,៥៨ ម /ថ្ងៃម្សិលមិញ=១៥,៦០ ម (-០,០២ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៤២ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៥,០°c / Min =២៥,០°c
ថ្ងៃម្សិលមិញMax=៣៧,០°c /Min=២៦.០°c
៤~ ទឹកភ្លៀង៖
មានធ្លាក់ភ្លៀងបន្តិចបន្ទួចគ្រប់ក្រុង-ស្រុក ពី ០,០ មម ទៅ ៣៦,០ មម
១.ក្រុងច្បារមន (សង្កាត់រការធំ)= ៣៦,០ មម
២~ ក្រុងឧដុង្គម៉ែជ័យ
តម្រងសាលាសង្កាត់វាលពង់ = ៦,០ មម; តម្រងសង្កាត់ក្សេមក្សាន្ត(ស្កុកល្ពៅ)រលឹម= ២៩,០ មម
៣~ស្រុកសំរោងទង
តម្រងសាលាស្រុក= ២១,០ មម; តម្រងរលាំងជ្រៃ= ៣០,៤ មម; តម្រងពាមឃ្លៃ= ២៥,០ មម ; តម្រងជណ្តើរកាច់= ០,០ មម


នយោបាយ
ក្រុមការងារចលនាស្ត្រី÷ លើកកម្ពស់សមត្ថភាព និងតួនាទីស្ត្រីក្នុងសង្គម
កំពង់ស្ពឺ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានមន្ទីរគណបក្សខេត្តកំពង់ស្ពឺ រួមជាមួយលោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមចលនាស្ត្រីថ្នាក់ខេត្ត និងលោកជំទាវ គា សុខភូ អនុប្រធានទី១ ក្រុមចលនាស្ត្រីថ្នាក់ខេត្ត ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ និងជាអភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាចលនាស្ត្រី នៅទីស្នាក់ការគណបក្សស្រុកភ្នំស្រួច។
កម្មវិធីនេះមានអ្នកចូលរួមសរុប ៥២នាក់ ស្ត្រី ៤៩នាក់ ដើម្បីពង្រឹងការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជំរុញការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គម និងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះដោះស្រាយករណីសិប្បកម្មផលិតមួក សុវត្ថិភាព បង្កផលប៉ះពាល់ដល់បរិស្ថាន
កំពង់ស្ពឺ÷ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងប្រជុំដោះស្រាយករណីសិប្បកម្មផលិតមួកសុវត្ថិភាពមួយកន្លែង នៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន។


សន្តិសុខសង្គម
យុវជនម្នាក់កាន់កាំបិតផ្គាក់ដេញកាប់គេឯងពេញផ្លូវបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាប និងឃាត់ខ្លួន ក្រោយមានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍Hotline 1292 ..............
កំពង់ស្ពឺ, ដោយទទួលបានបទបញ្ជាពីលោក ឧត្តមេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៧:៣០នាទី ត្រូវនិងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការជាមួយកម្លាំងកងអន្តរាគន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការស្រុក បានចុះបង្រ្កាបភ្លាមៗនូវករណីបង្កហឹង្សា ដេញកាប់គេឯងពេញផ្លូវ បង្កការភ័យខ្លាចដល់អ្នកភូមិ និងប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋាន ។ ក្រោយពីមានការខលប្តឹងពីប្រជាពលរដ្ឋតាមរយះលេខ (Hotline 1292) ករណីនេះបានកើតឡើងនៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។


សន្តិសុខសង្គម
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានចុះសម្រួលចរាចរណ៍ដឹកដៃសិស្សឆ្លងផ្លូវនៅ៖
-សាលាបឋមសិក្សាយ៉ាបាតុងត្រពាំងក្អែក។
-នឹងសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថសីហនុ។


សន្តិសុខសង្គម
ដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ នៅក្នុងឃុំ រុងរឿង ស្រុកថ្ពងងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានអញ្ជើញដឹកនាំប្រតិភូ និងអាជ្ញាធរដែនដី អញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីអនុវត្តតាមអនុសាសន៍ដឹកនាំ និងពង្រឹងកិច្ចការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីដឹកនាំ «វេទិកាសាធារណៈ» ជួបសំណេះសំណាល ស្ដាប់កង្វល់ និងទទួលយកសំណូមពរផ្សេងៗពីបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លើយតប និងដោះស្រាយជូនឲ្យបានទាន់ពេលវេលា និងចំគោលដៅ។


សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៩០ ម/ថ្ងៃម្សិលមិញ ៦,៩០ ម (-០,០០ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១០ ម
• ពាមឃ្លៃថ្ងៃនេះ=២,២៣ ម / ថ្ងៃម្សិលមិញ=២,២៥ ម (-០,០២ ម )
-តាសាល ថ្ងៃនេះ=១៥,៦០ ម /ថ្ងៃម្សិលមិញ=១៥,៤៥ ម (+០,១៥ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៤០ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៧,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៧,០°c /Min=២៦.០°c
៤~ ទឹកភ្លៀង៖
មានធ្លាក់ភ្លៀងនៅក្រុង-ស្រុកមួយចំនួន ពី ០,០ មម ទៅ ៥១,០ មម
១.ក្រុងច្បារមន(សង្កាត់រការធំ)= ០,០ មម
២~ ក្រុងឧដុង្គម៉ែជ័យ
តម្រងសាលាសង្កាត់វាលពង់ = ២៧,៥ មម; តម្រងសង្កាត់ក្សេមក្សាន្ត(ស្កុកល្ពៅ)= ៥០,០ មម
៣~ស្រុកថ្ពង
តម្រងសាលាស្រុក(ឃុំប្រាំបីមុម) = ១៣,០ មម; តម្រងអូរស្យា (ឃុំយាអង្គ) = ៤៨,០ មម
៤~ ស្រុកឪរ៉ាល់
-តម្រងសាលាស្រុក = ០,០ មម; តម្រងឃុំត្រពាំងជោ= ៥១,០ មម; តម្រងជាំ (ឃុំតាសាល)= ១,៤ មម
៥~ ស្រុកសាមគ្គីមុន្នីជ័យ
តម្រងសាលាស្រុក(ចាន់ថ្នាល)= ៣២,០ មម
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)

