
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំនូវអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦ គ្រួសារនៅក្នុងស្រុកថ្ពង
ខេត្តកំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាត់ចំនួន ៦គ្រួសារ











