
ក្រុមការងារចលនាស្ត្រី÷ លើកកម្ពស់សមត្ថភាព និងតួនាទីស្ត្រីក្នុងសង្គម
កំពង់ស្ពឺ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានមន្ទីរគណបក្សខេត្តកំពង់ស្ពឺ រួមជាមួយលោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមចលនាស្ត្រីថ្នាក់ខេត្ត និងលោកជំទាវ គា សុខភូ អនុប្រធានទី១ ក្រុមចលនាស្ត្រីថ្នាក់ខេត្ត ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ និងជាអភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាចលនាស្ត្រី នៅទីស្នាក់ការគណបក្សស្រុកភ្នំស្រួច។ កម្មវិធីនេះមានអ្នកចូលរួមសរុប ៥២នាក់ ស្ត្រី ៤៩នាក់ ដើម្បីពង្រឹងការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជំរុញការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសង្គម និងមូលដ្ឋាន។











