
សេចក្តីបំភ្លឺរបស់រដ្ឋបាលឃុំអូរស្រុកភ្នំស្រួច
កំពង់ស្ពឺ÷ រដ្ឋបាលឃុំអូរ មានកិត្តិយសសូមគោរពជម្រាបជូន បងប្អូន សាធារណជន អ្នកសារព័ត៌មានជ្រាបថា៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំអូរ បានឃើញការចុះផ្សាយរបស់អង្គភាពព័ត៌មាន (CRC-TV)អច្ឆរិយកីឡាជីវី លើបណ្តាញសង្គម (Facebook) បានលើកឡើងថា៖ ចុមតើមានអាថ៌កំបាំងអ្វីបានជាភូមិក្រាំងរលួសឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផ្លូវមូលនិធិឃុំមិនបានដាក់សំណើទៅលើវេបសាយ គ.ជ.អ.ប តែឱ្យក្រុមហ៊ុនចុះធ្វើតែម្តង។ ពាក់ព័ន្ធនឹងករណី ខាងលើ រដ្ឋបាលឃុំអូរ សូមគោរពជម្រាបជូន បងប្អូន សាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ គម្រោងមូលនិធិឃុំអូរ ឆ្នាំ ២០២៦ ក្រោយពីការសិក្សាស្ថានភាពទីតាំងគម្រោងដោយផ្ទាល់ជាមួយក្រុមការងារគណៈកម្មការរៀបចំគម្រោងឃុំរួចមក ឃើញថាការស្នើសុំពន្លឿនការអនុវត្តគម្រោងដែលជាតម្រូវការនិងសំណូមពរយ៉ាងទទូចរបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរលើ ផ្លូវនេះពិតជាមានការលំបាកប្រាកដមែន។









