ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
សំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រុងឧត្តុងម៉ែជ័យ
កំពង់ស្ពឺ÷នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទីព្រឹក នៅភូមិត្រពាំងថ្ម សង្កាត់ក្សេមក្សាន្ត មានការជួបសំណេះសំណាលជាមួយសមាជិកបក្សភូមិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត្យ
ហង្ស ឆាំឆាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា អនុប្រធាន សមាជិក ក្រុមការងារ ក្រុមប្រឹក្សា និងអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុ និងសមាជិកភូមិ មានចំនួន ៤៥០នាក់។


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសខែសីហា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៦
-ឯកឧត្តម ជួន វន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី បានគោរពអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសខែសីហា ឆ្នាំ២០២៦ របស់គណ:កម្មាធិការគណបក្សស្រុកគងពិសី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយស្រុក ប្រធានក្រុមការងារចុះជួយឃុំ លោក ហន ពិសិដ្ឋ ប្រធានគណបក្សស្រុក លោកអនុប្រធានគណបក្សស្រុក លោក លោកស្រី សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សស្រុក យុវជនគណបក្សស្រុក ប្រធានសាខាបក្សចំណុះគណៈកម្មាធិការបក្សស្រុក ប្រធាន អនុប្រធានគណបក្សឃុំ និងប្រធានយុវជនគណបក្សឃុំ, នៅស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


នយោបាយ
អបអរសាទរសមិទ្ធផលថ្មី ទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦---គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សថ្មីស្រឡាងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។


នយោបាយ
អញ្ជើញចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ
អមលាំង÷ ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ លោក ទួន ផាវ ប្រធានគណបក្សឃុំអមលាំង និងលោក ភូ ឌីសាឌីន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២


នយោបាយ
សំណេះសំណាល និងចែកបណ្ណសមាជិកជូនគណបក្សប្រជាជនកម្ពុជាចំនួន ៣ភូមិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦
លោក អាន សាវរ៉ា តំណាងឯកឧត្តមសាស្ត្រាចារ្យ ស៊ុំ សត្ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ រួមជាមួយលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ប្រធានគណបក្សឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកបណ្ណសមាជិកជូនគណបក្សប្រជាជនកម្ពុជាចំនួន ៣ភូមិ


នយោបាយ
សកម្មភាពនានារបស់ថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកគងពិសី ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
-លោកបណ្ឌិត លឿង ប៊ី តំណាងឯកឧត្តម លី ណាវុឌ្ឍ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្នំក្រពើ រួមជាមួយក្រុមការងារ ដែលមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍គណបក្សឃុំ និងប្រធានសាខាបក្សភូមិ បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ព្រមទាំងចែកនំមីដាស និងសម្ភារៈសិក្សាមួយចំនួន នៅភូមិសំរោង និងភូមិថ្មស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


នយោបាយ
កិច្ចប្រជុំប្រចាំខែកក្កដានិងលើកទិសដៅអនុវត្តការងារខែសីហាឆ្នាំ 2026
នៅរសៀលថ្ងៃទី 11 ខែកក្កដាឆ្នាំ 2026 នេះ ឯកឧត្តមបណ្ឌិតហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានទី 2 ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ ទទួលបន្ទុកឃុំកាត់ភ្លុកនិងឃុំភក្តីព្រមទាំងឯកឧត្តមលោកជំទាវលោកលោកស្រីប្រធានអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំកាត់ភ្លុកនិងឃុំភក្តី
លោកបានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដានិងលើកទិសដៅអនុវត្តការងារខែសីហាឆ្នាំ 2026 សមាសភាពអញ្ជើញចូលរួមមាន
១ ក្រុមការងារថ្នាក់កណ្ដាលចំនួន 12 នាក់ស្រី1នាក់
២ គណៈអចិន្ត្រៃយ៍គណបក្សឃុំកាត់ភ្លុកនិងឃុំភក្តីចំនួន 11 នាក់ ស្រី2នាក់


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ ខែកក្កដា ឆ្នាំ២០២៦
#គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបសេដ្ឋ
- នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
=======================
+គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបសេដ្ឋ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានស្រុកបសេដ្ឋ ដែលរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


នយោបាយ
ក្រុមការងារចលនាស្ត្រីស្រុកបសេដ្ឋ លើកកម្ពស់តួនាទីស្ត្រី និងពង្រឹងការងារនៅមូលដ្ឋាន
កំពង់ស្ពឺ ៖ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ិន ឃុន រួមជាមួយលោកជំទាវ ទឹម សាវ៉ាត និងលោកជំទាវ គា សុខភូ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាចលនាស្ត្រីស្រុកបសេដ្ឋ នៅទីស្នាក់ការគណបក្សស្រុកបសេដ្ឋ


នយោបាយ
កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ៥ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដើម្បីត្រៀមរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម វន សុវណ្ណារី លោកស្រី អុឹម សុវណ្ណារី លោក ប៉ែន ហេង មេឃុំអង្គពពពេល លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល សមាជិកអចិន្ត្រៃយ៍បក្សឃុំ, មន្ត្រីប៉ុស្ដិ៍នគរបាលឃុំ,យុវជនគណបក្សឃុំ, ប្រធានសាខាបក្សភូមិ នៅស្នាក់ការគណបក្សឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នាព្រឹកថ្ងៃដដែរ លោកជំទាវប្រធាន បានបន្តអញ្ជើញទៅសួរសុខទុក្ខ (១) លោក ហ៊ីង សាមុត អតីតមេឃុំអង្គពពេល ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅផ្ទះ, ភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។


នយោបាយ
យុវជនទាំងអស់ បន្តការគាំទ្រជឿជាក់ និងជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពង់ស្ពឺ»វិធីនេះប្រារព្ធធ្វើនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦សាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ។


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខ្ញុំបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។


នយោបាយ
អបអរសាទរខួប ៧៥ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ជាមួយនឹងសមិទ្ធផលមហាសាលនៃការស្តារជាតិ ស្តារសាសនា កសាងធនធានមនុស្ស និងការថែរក្សាសន្តិភាព ដើម្បីអនាគតកម្ពុជា
កំពង់ស្ពឺ÷ អបអរសាទរខួប ៧៥ឆ្នាំ នៃថ្ងៃកំណើតចលនាប្រជាជន ដែលកើតចេញដោយសារប្រជាជន ដើម្បីប្រជាជន និងស្ថិតនៅជាមួយប្រជាជនជានិច្ច ប្រកបដោយឧត្តមគតិ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ នោះគឺគណបក្សប្រជាជនកម្ពុជា។គណបក្សប្រជាជនកម្ពុជា គឺជាចលនានយោបាយដែលកើតចេញពីប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន និងស្ថិតនៅជាមួយប្រជាជនជានិច្ច។ គណបក្សតែងតែរួមសុខ រួមទុក្ខ និងរួមដំណើរជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយយកសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាជនជាគោលដៅអាទិភាពខ្ពស់បំផុត។

