
កិច្ចប្រជុំប្រចាំខែកក្កដានិងលើកទិសដៅអនុវត្តការងារខែសីហាឆ្នាំ 2026
នៅរសៀលថ្ងៃទី 11 ខែកក្កដាឆ្នាំ 2026 នេះ ឯកឧត្តមបណ្ឌិតហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានទី 2 ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ ទទួលបន្ទុកឃុំកាត់ភ្លុកនិងឃុំភក្តីព្រមទាំងឯកឧត្តមលោកជំទាវលោកលោកស្រីប្រធានអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំកាត់ភ្លុកនិងឃុំភក្តី លោកបានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដានិងលើកទិសដៅអនុវត្តការងារខែសីហាឆ្នាំ 2026 សមាសភាពអញ្ជើញចូលរួមមាន ១ ក្រុមការងារថ្នាក់កណ្ដាលចំនួន 12 នាក់ស្រី1នាក់ ២ គណៈអចិន្ត្រៃយ៍គណបក្សឃុំកាត់ភ្លុកនិងឃុំភក្តីចំនួន 11 នាក់ ស្រី2នាក់











