
កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ៥ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដើម្បីត្រៀមរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម វន សុវណ្ណារី លោកស្រី អុឹម សុវណ្ណារី លោក ប៉ែន ហេង មេឃុំអង្គពពពេល លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល សមាជិកអចិន្ត្រៃយ៍បក្សឃុំ, មន្ត្រីប៉ុស្ដិ៍នគរបាលឃុំ,យុវជនគណបក្សឃុំ, ប្រធានសាខាបក្សភូមិ នៅស្នាក់ការគណបក្សឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នាព្រឹកថ្ងៃដដែរ លោកជំទាវប្រធាន បានបន្តអញ្ជើញទៅសួរសុខទុក្ខ (១) លោក ហ៊ីង សាមុត អតីតមេឃុំអង្គពពេល ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅផ្ទះ, ភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។











