
សំណេះសំណាល និងចែកបណ្ណសមាជិកជូនគណបក្សប្រជាជនកម្ពុជាចំនួន ៣ភូមិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ លោក អាន សាវរ៉ា តំណាងឯកឧត្តមសាស្ត្រាចារ្យ ស៊ុំ សត្ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ រួមជាមួយលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ប្រធានគណបក្សឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកបណ្ណសមាជិកជូនគណបក្សប្រជាជនកម្ពុជាចំនួន ៣ភូមិ











