
អបអរសាទរសមិទ្ធផលថ្មី ទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦---គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សថ្មីស្រឡាងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។











