
សកម្មភាពនានារបស់ថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកគងពិសី ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
-លោកបណ្ឌិត លឿង ប៊ី តំណាងឯកឧត្តម លី ណាវុឌ្ឍ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្នំក្រពើ រួមជាមួយក្រុមការងារ ដែលមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍គណបក្សឃុំ និងប្រធានសាខាបក្សភូមិ បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ព្រមទាំងចែកនំមីដាស និងសម្ភារៈសិក្សាមួយចំនួន នៅភូមិសំរោង និងភូមិថ្មស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











