
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ ខែកក្កដា ឆ្នាំ២០២៦
#គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបសេដ្ឋ - នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ======================= +គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបសេដ្ឋ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានស្រុកបសេដ្ឋ ដែលរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។











