ព័ត៌មានក្នុងខេត្ត

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិការសាខា និងអនុសាខាស្រុកឱរ៉ាល់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥៣គ្រួសារ ក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់
សន្តិសុខសង្គម
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិការសាខា និងអនុសាខាស្រុកឱរ៉ាល់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥៣គ្រួសារ ក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ÷ ព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិការសាខា និងអនុសាខាស្រុកឱរ៉ាល់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥៣គ្រួសារ ក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យសកម្មភាពចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកក្នុងខេត្តកំពង់ស្ពឺ...

កំពង់ស្ពឺ៖ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៦៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យសកម្មភាពចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកក្នុងខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ករណីផ្អេីលឆោរឡោបុរសម្នាក់ឡេីងលេីផ្លូវល្បឿនលឿនPK54 យកដែកដាក់ទទឹងផ្លូវត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបានហេីយ.,,
សន្តិសុខសង្គម
ករណីផ្អេីលឆោរឡោបុរសម្នាក់ឡេីងលេីផ្លូវល្បឿនលឿនPK54 យកដែកដាក់ទទឹងផ្លូវត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបានហេីយ.,,
(កំពង់ស្ពឺ)៖​ ដោយទទួលបានព័ត៌​មា​នពីការ​ក្រុមប្រចាំ​កា​រលេីផ្លូវល្បឿ​ន​លឿន​ និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ​ កំលាំងអធិការនគរបាលស្រុ​កភ្នំស្រួចបានសហការជាមួយកំ​លាំ​ងប្រចាំការលេីផ្លូវល្បឿន​លឿន​ ស្រាវជ្រាវបន្ទាន់លេីករណី​បុរស​ដែលយកដែកដាក់លេីផ្លូវ​ល្បឿនលឿន​ ចន្លោះគីឡូម៉ែត្រPK​54_​55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
បុគ្គលប្រេីហឹង្សាបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិស្នោរទី១​ ត្រូវបានបង្រ្កាប.,,
សន្តិសុខសង្គម
បុគ្គលប្រេីហឹង្សាបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិស្នោរទី១​ ត្រូវបានបង្រ្កាប.,,
(កំពង់ស្ពឺ)៖​ នៅយប់ថៃ្ងពុធ​ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មានករណីផ្ញេីលឆោឡោអំពីសកម្មភាពបុគ្គលម្នាក់បានបង្កការអុកឡុកក្នុងមូលដ្ឋានភូមិស្នោរទី១​ សង្កាត់រកាធំ​ ក្រុងច្បារមន​ ដោយមានការចែករំលែករូបភាពស្រែកឡូឡារតាមបណ្ដាញសង្គម​ .,។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ប្រកាសចូលកាន់មុខតំណែងលោកស្រី ស៊ុម ផល្លី ជាអភិបាលរងស្រុកភ្នំស្រួច
សន្តិសុខសង្គម
ប្រកាសចូលកាន់មុខតំណែងលោកស្រី ស៊ុម ផល្លី ជាអភិបាលរងស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកភ្នំស្រួច ក្រោមអធិបតីភាព លោក ងួន វាសនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។ ពិធីនេះប្រារព្ធឡើងយោងតាមប្រកាសលេខ ៩១៤៧ ប្រក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ដោយបានសម្រេចផ្ទេរភារកិច្ច និងតែងតាំង លោកស្រី ស៊ុម ផល្លី ពីអភិបាលរងស្រុកបសេដ្ឋ ឱ្យចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកភ្នំស្រួច។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អភិបាលខេត្តកំពង់ស្ពឺ និងប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី ៥ នៅវត្តត្រពាំងមាន់
សន្តិសុខសង្គម
អភិបាលខេត្តកំពង់ស្ពឺ និងប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី ៥ នៅវត្តត្រពាំងមាន់
កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមគ្រួសារ បានដឹកនាំមន្ត្រីរាជការមកពីបណ្តាស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី ៥ នៅពុទ្ធសីមាវត្តសាមគ្គីធម្មរាមឆែមនួន ហៅ «វត្តត្រពាំងមាន់» ស្ថិតក្នុងភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា និងលើកទិសដៅខែតុលា ឆ្នាំ២០២៦
សន្តិសុខសង្គម
កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា និងលើកទិសដៅខែតុលា ឆ្នាំ២០២៦
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សូ ឃុនវីរក្ស អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈួរ សុបញ្ញា ពាំនាំសារលិខិតរំលែកទុក្ខ និងថវិកា ជូនដល់គ្រួសារសពលោកគ្រូ ម៉ែន សុផាត នៅស្រុកគងពិសី
សន្តិសុខសង្គម
ឯកឧត្តម ឈួរ សុបញ្ញា ពាំនាំសារលិខិតរំលែកទុក្ខ និងថវិកា ជូនដល់គ្រួសារសពលោកគ្រូ ម៉ែន សុផាត នៅស្រុកគងពិសី
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា តំណាងក្រុមការងាររបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក សារលិខិតរំលែកទុក្ខ ព្រមទាំង ថវិកាចំនួន ៥០០,០០០រៀល ទៅប្រគល់ជូនគ្រួសារសពរបស់លោកគ្រូ ម៉ែន សុផាត អតីតគ្រូបង្រៀនចូលនិវត្តន៍ នៅភូមិត្រពាំងចក ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសក សាយ សុីម
សន្តិសុខសង្គម
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសក សាយ សុីម
កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំថ្នាក់នាំខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក សាយ សុីម ត្រូវជាងឪពុកបង្កើតរបស់លោក សុីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ព។ កម្មវិធីនៅគេហដ្ឋានរបស់សព ស្ថិតនៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
‌‎ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនជាង ២.០០០នាក់ នៅខេត្តកំពង់ស្ពឺ

កិច្ចចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រេងឥន្ធនៈ តេលា (Tela) ស្ថិតនៅឃុំកាហែង
សន្តិសុខសង្គម
កិច្ចចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយប្រេងឥន្ធនៈ តេលា (Tela) ស្ថិតនៅឃុំកាហែង
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ រវាងរដ្ឋបាលឃុំកាហែង និងមន្ត្រីជំនាញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុริយោដីខេត្ត បានចុះពិនិត្យដោយផ្ទាល់លើទីតាំងសាងសង់ស្ថានីយប្រេងឥន្ធនៈ (ការ៉ាស់សាំង) ម៉ាក តេលា (Tela) ដែលបច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៥០ភាគរយ ហើយ។ កិច្ចចុះពិនិត្យនេះ ធ្វើឡើងនៅចំណុច ភូមិអូវែងខាងត្បូង ជាប់នឹងដងផ្លូវជាតិលេខ៤ ដែលជាខ្សែផ្លូវយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មានសក្តានុពល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អបអរសាទរ លោកស្រី មាស ចន្នី ត្រូវបានប្រកាសទទួលស្គាល់ជា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ‎
សន្តិសុខសង្គម
អបអរសាទរ លោកស្រី មាស ចន្នី ត្រូវបានប្រកាសទទួលស្គាល់ជា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ‎
‎(កំពង់ស្ពឺ)៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសទទួលស្គាល់នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ  ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំករណីស្នើសុំចុះ បញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសួយ ភូមិកោដូនតី ភូមិតានិល ភូមិពុទ្រា នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
កិច្ចប្រជុំករណីស្នើសុំចុះ បញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសួយ ភូមិកោដូនតី ភូមិតានិល ភូមិពុទ្រា នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ សាលាស្រុកឱរ៉ាល់ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីស្នើសុំចុះ បញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសួយ ភូមិកោដូនតី ភូមិតានិល ភូមិពុទ្រា នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អាជ្ញាធរស្រុកឱរ៉ាល់ អាជ្ញាធរឃុំត្រពាំងជោ តំណាងសហគមន៍ និងតំណាងប្រជាពលរដ្ឋជនជាតិភាគតិចសួយទាំង ៣ភូមិ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត