ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
កិច្ចប្រជុំប្រចាំខែកក្កដានិងលើកទិសដៅអនុវត្តការងារខែសីហាឆ្នាំ 2026
នៅរសៀលថ្ងៃទី 11 ខែកក្កដាឆ្នាំ 2026 នេះ ឯកឧត្តមបណ្ឌិតហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានទី 2 ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ ទទួលបន្ទុកឃុំកាត់ភ្លុកនិងឃុំភក្តីព្រមទាំងឯកឧត្តមលោកជំទាវលោកលោកស្រីប្រធានអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំកាត់ភ្លុកនិងឃុំភក្តី
លោកបានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដានិងលើកទិសដៅអនុវត្តការងារខែសីហាឆ្នាំ 2026 សមាសភាពអញ្ជើញចូលរួមមាន
១ ក្រុមការងារថ្នាក់កណ្ដាលចំនួន 12 នាក់ស្រី1នាក់
២ គណៈអចិន្ត្រៃយ៍គណបក្សឃុំកាត់ភ្លុកនិងឃុំភក្តីចំនួន 11 នាក់ ស្រី2នាក់


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ ខែកក្កដា ឆ្នាំ២០២៦
#គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបសេដ្ឋ
- នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
=======================
+គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបសេដ្ឋ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសម្រាប់ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានស្រុកបសេដ្ឋ ដែលរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហ៊ុន ម៉ានី បានជួបសំណេះសំណាលជាមួយសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ
កំពង់ស្ពឺ÷ ព្រឹក ថ្ងៃសៅរ៍១២រោច ខែបឋមមាសាឍ
ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវ នឹង
ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម
ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្ស
ចុះ មូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ចើញ
ជាអធិបតី ក្នុងដំណើរការសកម្មភាព៨៨
ឃុំ សង្កាត់ នៅស្នាក់ការគណបក្សឃុំ
យាអង្គ និង ទ័ពមាន ជួបសំណេះសំ
ណាលជាមួយសមាជិកគណៈអចិន្ត្រៃយ៍
គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ ក្នុងពិធីនោះឯកឧត្តមបានជួយឧបត្ថម្ភ :
-ស្នាក់ការគណបក្សឃុំក្នុង១ឃុំ ១លានរៀល
-សមាជិកគណះអចិន្រ្តៃយ៍ និង សាខាបក្សភូមិ ឃុំយាអង្គ២១ នាក់ក្នុង
ម្នាក់ៗទទលបាន៨ម៉ឺនរៀល សរុបថវិកា
១.៦៨០.០០០៛ និងឃុំទ័ពមាន ១៣នាក់
សរុប ១.០៤០.០០០៛។
-សរុបថវិកាឧបត្ថម្ភទាំង២ឃុំ៤.៧២០.០០០៛ និងមានការ
ជួយឧបត្ថម្ភកាហ្វេ អាហារសម្រន់ផងដែរ។


សន្តិសុខសង្គម
បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិទួលបារ៉ាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


ពាណិជ្ជកម្ម
ផលិតផលខ្មែរជាច្រើនមុខ បាននឹងកំពុងដាក់លក់ នៅក្នុងស្តង់ (ផ្សារផលិតផលខ្មែរ)នៅខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ស្ពឺ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ស្ពឺ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍នឹងអាទិត្យ ចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៨៖០០ល្ងាច ដែលមានទីតាំងនៅបរិវេន វិមានសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក ខេត្តកំពង់ស្ពឺ។


សេចក្តីជូនដំណឹង
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.៦១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.៦១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សេចក្តីជូនដំណឹង
ស្ថានភាពកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ .....នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦.....
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៨២ ម/ថ្ងៃម្សិលមិញ ៦,៨៣ ម (-០,០១ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-
០,១៨ ម
• ពាមឃ្លៃថ្ងៃនេះ=១,៩០ ម / ថ្ងៃម្សិលមិញ=១,៩០ ម (-០,០០ ម )
-តាសាល ថ្ងៃនេះ=១២,០៥ ម /ថ្ងៃម្សិលមិញ=១២,១០ ម (-០,០៥ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៦,៩៥ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៦,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៦.០°c
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.៤៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.៤៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សេចក្តីប្រកាសព័ត៌មាន
«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»
កំពង់ស្ពឺ៖យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ បានបន្តដំណើរមកស្រុកភ្នំស្រួច នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ យុទ្ធនាការជំហានទី២ ដែលដឹកនាំដោយមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច និងវិទ្យាល័យបិណ្ឌត ឡុង សៀម ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ លោក ម៉ែន ប៊ុនធា អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមលោកគ្រូនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង២.៣៣៦នាក់។


ការអភិវឌ្ឍ
ឆន្ទៈមោះមុត ចក្ខុវិស័យវែងឆ្ងាយ បេះដូងមនុស្សធម៏ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីខេត្តកំពង់ស្ពឺយើង
កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថខេត្ត ត្រួតពិនិត្យវឌ្ឍនភាពការងារ ការកសាងទីតាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីថ្មី ដែលលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ ជាមេបញ្ជាករ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី។ដោយតំណើរការសាងសង់នេះ មានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការសម្របសម្រួលទីតាំងពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល រួមនិងលោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកពិសី ផងដែរ៕


ការអភិវឌ្ឍ
ចុះត្រួតពិនិត្យផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានអញ្ជើញ អមដំណើរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយមានវត្តមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ដ កងម្លាំងសមត្ថកិច្ច មន្រ្ដីគម្រោង មន្រ្ដីជំនាញបច្ចេកទេស តំណាងអភិវឌ្ឍន៍ជនបទខេត្ត លោក ហន ពិសិដ្ឋអភិបាលស្រុកគងពិសី លោកមេឃុំ តំណាងកងកម្លាំងនគរបាលស្រុក ផ្នែកចរាចរណ៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕


ការអភិវឌ្ឍ
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពផ្លូវខូតខាត នៅតាមបណ្តាក្រុង/ស្រុកមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផ្លូវខូតខាត នៅក្នុងភូមិសាស្ត្រក្រុង/ស្រុកចំនួន៤ រួមមាន ក្រុងច្បារមន ស្រុកសំរោងទង ស្រុកគងពិសី និងស្រុកបសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីវាយតម្លៃគុណភាព និងរៀបចំផែនការស្តារ ជួសជុល និងអភិវឌ្ឍន៍បន្ថែម។


ការអភិវឌ្ឍ
ពីចំណុច PC ដល់ចំណុចសសរស្តុក ប្រវែង ៤ ៦០៣ ម៉ែត្រ ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ នៅក្នុងភូមិសាស្ត្រភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅទីតាំងឧទ្យានជាតិ ព្រះសុរាម្រិតកុសមៈគិរីរម្យ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះសិក្សា និងប្រមូលព័ត៌មានដល់ទីតាំងជាក់ស្តែង សំណើសុំពង្រីកផ្លូវ ចាប់ពីចំណុចPC ដល់ចំណុចសសរស្តុក ប្រវែង ៤ ៦០៣ម៉ែត្រ ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ នៅក្នុងភូមិសាស្រ្តភូមិទី៣ ឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្ត មន្ទីរអធិការកិច្ចខេត្ត មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត អាជ្ញាធរស្រុកភ្នំស្រួច ឃុំយាយម៉ៅពេជ្រនិល មេភូមិទី៣ និងសាមីស្នើសុំដែលពាក់ព័ន្ធ។

