
ឯកឧត្តម ហ៊ុន ម៉ានី បានជួបសំណេះសំណាលជាមួយសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ
កំពង់ស្ពឺ÷ ព្រឹក ថ្ងៃសៅរ៍១២រោច ខែបឋមមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវ នឹង ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្ស ចុះ មូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ចើញ ជាអធិបតី ក្នុងដំណើរការសកម្មភាព៨៨ ឃុំ សង្កាត់ នៅស្នាក់ការគណបក្សឃុំ យាអង្គ និង ទ័ពមាន ជួបសំណេះសំ ណាលជាមួយសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ ក្នុងពិធីនោះឯកឧត្តមបានជួយឧបត្ថម្ភ : -ស្នាក់ការគណបក្សឃុំក្នុង១ឃុំ ១លានរៀល -សមាជិកគណះអចិន្រ្តៃយ៍ និង សាខាបក្សភូមិ ឃុំយាអង្គ២១ នាក់ក្នុង ម្នាក់ៗទទលបាន៨ម៉ឺនរៀល សរុបថវិកា ១.៦៨០.០០០៛ និងឃុំទ័ពមាន ១៣នាក់ សរុប ១.០៤០.០០០៛។ -សរុបថវិកាឧបត្ថម្ភទាំង២ឃុំ៤.៧២០.០០០៛ និងមានការ ជួយឧបត្ថម្ភកាហ្វេ អាហារសម្រន់ផងដែរ។










