
ចុះត្រួតពិនិត្យផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានអញ្ជើញ អមដំណើរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយមានវត្តមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ដ កងម្លាំងសមត្ថកិច្ច មន្រ្ដីគម្រោង មន្រ្ដីជំនាញបច្ចេកទេស តំណាងអភិវឌ្ឍន៍ជនបទខេត្ត លោក ហន ពិសិដ្ឋអភិបាលស្រុកគងពិសី លោកមេឃុំ តំណាងកងកម្លាំងនគរបាលស្រុក ផ្នែកចរាចរណ៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕











