
ពីចំណុច PC ដល់ចំណុចសសរស្តុក ប្រវែង ៤ ៦០៣ ម៉ែត្រ ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ នៅក្នុងភូមិសាស្ត្រភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅទីតាំងឧទ្យានជាតិ ព្រះសុរាម្រិតកុសមៈគិរីរម្យ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះសិក្សា និងប្រមូលព័ត៌មានដល់ទីតាំងជាក់ស្តែង សំណើសុំពង្រីកផ្លូវ ចាប់ពីចំណុចPC ដល់ចំណុចសសរស្តុក ប្រវែង ៤ ៦០៣ម៉ែត្រ ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ នៅក្នុងភូមិសាស្រ្តភូមិទី៣ ឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្ត មន្ទីរអធិការកិច្ចខេត្ត មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត អាជ្ញាធរស្រុកភ្នំស្រួច ឃុំយាយម៉ៅពេជ្រនិល មេភូមិទី៣ និងសាមីស្នើសុំដែលពាក់ព័ន្ធ។











