ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

គ្រោះធម្មជាតិ
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី១១ ឈ្មោះ ហៃសិន
កំពង់ស្ពឺ÷ សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) T2611 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រ កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ហៃសិន នេះទេ។ ចំណែកព្យុះទី៩ ឈ្មោះ បាវី (Bavi) នឹងរលាយបាត់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ រីឯព្យុះទី១១ ឈ្មោះ ហៃសិន នេះ នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកពលបាលទោ យឿន សោភា មន្រ្តីយោធាដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរ ក្នុងជន្មាយុ ២១ឆ្នាំ ស្ថិតនៅ ស្រុកសំរោងទង
កំពង់ស្ពឺ៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញនាំយកនូវសារំលែកទុក្ខ និងថវិកា របស់រដ្ឋបាលខេត្ត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកពលបាលទោ យឿន សោភា មន្រ្តីយោធាដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរ ក្នុងជន្មាយុ ២១ឆ្នាំ ស្ថិតនៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ស្ពឺ ស្វាគមន៍និងគាំទ្រពេញទំហឹងចំពោះការផ្សព្វផ្សាយរថយន្តដឹកកម្មករប្រភេទអគ្គិសនីដែលមានស្តង់ដារខ្ពស់ និងគម្រោងបង្កើតស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីល្បឿនលឿនរបស់ក្រុមហ៊ុន ZO MOTORS Cambodia
កំពង់ស្ពឺ៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យ លោក Zhao WenBo តំណាងក្រុមហ៊ុន ZO MOTORS Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី «ការផ្សព្វផ្សាយរថយន្តដឹកកម្មករប្រភេទអគ្គិសនីដែលមានស្តង់ដារខ្ពស់ និងគម្រោងបង្កើតស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីល្បឿនលឿន (EV Fast Charging Stations)» នៅតាមទីតាំងយុទ្ធសាស្ត្រមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។


គ្រោះធម្មជាតិ
ការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅលើតំបន់ ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជម្រាបជូនដល់បងប្អូនសាធារណជន ឱ្យបាន ជ្រាបថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរណ៍ឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានជួយសម្របសម្រួល ជូនភ្ញៀវទេសចរណ៍បានចុះមកដល់ខាងក្រោមវិញ ប្រកបដោយសុវត្ថិភាព។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការចុះប្រមូលព័ត៌មាន អង្កេត សម្ភាសន៍ និង ការវាស់វែងក្បាលដីចំនួន ៤ភូមិ រួមមាន៖ ភូមិថ្មី ភូមិបេង ភូមិចំបក់ដង្គំ និងភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំ យឹម សុខុម (ជាន់ទី១) អគាររដ្ឋបាលខេត្ត លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានក្រុម ការងារចម្រុះថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការចុះប្រមូលព័ត៌មាន អង្កេត សម្ភាសន៍ និងការវាស់វែងក្បាលដីចំនួន ៤ភូមិ រួមមាន៖ ភូមិថ្មី ភូមិបេង ភូមិចំបក់ដង្គំ និងភូមិក្រាំងចេក ឃុំ ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរអធិការកិច្ចខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុកភ្នំស្រួច អាជ្ញាធរឃុំចំបក់ និងមេភូមិពាក់ព័ន្ធ។


សេចក្តីជូនដំណឹង
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៣១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៣១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់តាមទំនប់ទ្វារទឹកនានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៨២ ម/ថ្ងៃម្សិលមិញ ៦,៨២ ម (-០,០០ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-
០,១៨ ម
- ពាមឃ្លៃថ្ងៃនេះ=១,៩៥ ម / ថ្ងៃម្សិលមិញ=១,៩០ ម (+០,០៥ ម )
-តាសាល ថ្ងៃនេះ=១៤,៦០ ម /ថ្ងៃម្សិលមិញ=១២,១១ ម (+២,៤៩ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៤,៤០ ម
*៣~សីតុណ្ហភាព៖*
មានធ្លាក់ភ្លៀងនៅគ្រប់ក្រុង-ស្រុក ពី ០,០ មម ទៅ ៨១,០ មម
១.ក្រុងច្បារមន(សង្កាត់រការធំ)= ១៥,០ មម
២~ ក្រុងឧដុង្គម៉ែជ័យ
តម្រងសាលាសង្កាត់វាលពង់= ១,០ មម; តម្រងសង្កាត់ក្សេមក្សាន្ត(ស្កុកល្ពៅ)= ៥,០ មម
៣~ស្រុកសំរោងទង
តម្រងសាលាស្រុក= ១២,០ មម; តម្រងរលាំងជ្រៃ= ២០,៥ មម; តម្រងពាមឃ្លៃ= ៣២,០ មម ; តម្រងជណ្តើរកាច់= ២៨,៥ មម
៤~ស្រុកគងពិសី
តម្រងសាលាស្រុក (ឃុំស្នំក្រពើ) = ៣,០ មម ; តម្រងឃុំស្រង់= ០,០ មម
៥~ស្រុកបសេដ្ឋ
តម្រងសាលាស្រុក = ២៨,០ មម; តម្រងឃុំស្វាយចចិប= ៤៦,៥ មម; តម្រងខ្ពបគ្រួស= ២៨,០ មម


នយោបាយ
អញ្ជើញចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ
អមលាំង÷ ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ លោក ទួន ផាវ ប្រធានគណបក្សឃុំអមលាំង និងលោក ភូ ឌីសាឌីន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២


នយោបាយ
សំណេះសំណាល និងចែកបណ្ណសមាជិកជូនគណបក្សប្រជាជនកម្ពុជាចំនួន ៣ភូមិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦
លោក អាន សាវរ៉ា តំណាងឯកឧត្តមសាស្ត្រាចារ្យ ស៊ុំ សត្ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ រួមជាមួយលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ប្រធានគណបក្សឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកបណ្ណសមាជិកជូនគណបក្សប្រជាជនកម្ពុជាចំនួន ៣ភូមិ


ទេសចរណ៍
ភ្ញៀវទេសចរជាតិ និង អន្តរជាតិប្រមាណជា២៣,៥០០នាក់មកកំសាន្តក្នុងខេត្តកំពង់ស្ពឺ
#ថ្ងៃ អាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក្ក ព,ស ២៥៦៩ត្រូវនឹងថ្ងៃ ១២ខែ កក្កដា ធ្ឆ្នាំ២០២៦ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី៦ ខែ កក្កដា ដល់ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.៤៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.១២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សេចក្តីជូនដំណឹង
ស្ថានភាពកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៨២ ម/ថ្ងៃម្សិលមិញ ៦,៨២ ម (-០,០០ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-
០,១៨ ម
• ពាមឃ្លៃថ្ងៃនេះ=១,៩០ ម / ថ្ងៃម្សិលមិញ=១,៩០ ម (-០,០០ ម )
-តាសាល ថ្ងៃនេះ=១២,១១ ម /ថ្ងៃម្សិលមិញ=១២,០៥ ម (+០,០៦ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៦,៨៩ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៦,០°c / Min =២៥,០°c
ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៦.០°c
៤~ ទឹកភ្លៀង៖
មានធ្លាក់ភ្លៀងបន្តិចបន្តួចនៅតាមក្រុង-ស្រុក ពី ៣,០ មម ទៅ ៣៥,០ មម


នយោបាយ
សកម្មភាពនានារបស់ថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកគងពិសី ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
-លោកបណ្ឌិត លឿង ប៊ី តំណាងឯកឧត្តម លី ណាវុឌ្ឍ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្នំក្រពើ រួមជាមួយក្រុមការងារ ដែលមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍គណបក្សឃុំ និងប្រធានសាខាបក្សភូមិ បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ព្រមទាំងចែកនំមីដាស និងសម្ភារៈសិក្សាមួយចំនួន នៅភូមិសំរោង និងភូមិថ្មស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

