
អភិបាលខេត្តកំពង់ស្ពឺ ស្វាគមន៍និងគាំទ្រពេញទំហឹងចំពោះការផ្សព្វផ្សាយរថយន្តដឹកកម្មករប្រភេទអគ្គិសនីដែលមានស្តង់ដារខ្ពស់ និងគម្រោងបង្កើតស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីល្បឿនលឿនរបស់ក្រុមហ៊ុន ZO MOTORS Cambodia
កំពង់ស្ពឺ៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យ លោក Zhao WenBo តំណាងក្រុមហ៊ុន ZO MOTORS Cambodia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី «ការផ្សព្វផ្សាយរថយន្តដឹកកម្មករប្រភេទអគ្គិសនីដែលមានស្តង់ដារខ្ពស់ និងគម្រោងបង្កើតស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីល្បឿនលឿន (EV Fast Charging Stations)» នៅតាមទីតាំងយុទ្ធសាស្ត្រមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។











