
កិច្ចប្រជុំបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការចុះប្រមូលព័ត៌មាន អង្កេត សម្ភាសន៍ និង ការវាស់វែងក្បាលដីចំនួន ៤ភូមិ រួមមាន៖ ភូមិថ្មី ភូមិបេង ភូមិចំបក់ដង្គំ និងភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំ យឹម សុខុម (ជាន់ទី១) អគាររដ្ឋបាលខេត្ត លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានក្រុម ការងារចម្រុះថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការចុះប្រមូលព័ត៌មាន អង្កេត សម្ភាសន៍ និងការវាស់វែងក្បាលដីចំនួន ៤ភូមិ រួមមាន៖ ភូមិថ្មី ភូមិបេង ភូមិចំបក់ដង្គំ និងភូមិក្រាំងចេក ឃុំ ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរអធិការកិច្ចខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុកភ្នំស្រួច អាជ្ញាធរឃុំចំបក់ និងមេភូមិពាក់ព័ន្ធ។











