ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ និងផ្តល់ផ្លូវបេតុង១ខ្សែដល់ពលរដ្ឋខេត្តកំពង់ស្ពឺ
សុខាភិបាល
ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ និងផ្តល់ផ្លូវបេតុង១ខ្សែដល់ពលរដ្ឋខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺឥតគិតថ្លៃ និងផ្តល់ផ្លូវបេតុង១ខ្សែដល់ពលរដ្ឋខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះគ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ
សកម្មភាពថ្នាក់ដឹកនាំ

កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ *១~ស្ថានភាពទូទៅ៖*   -រលាំងជ្រៃថ្ងៃនេះ ៦,៩២ ម/ថ្ងៃម្សិលមិញ ៦,៩០ ម (+០,០២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះ​ទ្វារទឹកផ្នែកខាងលើ=-០,០៨ ម - ពាមឃ្លៃថ្ងៃនេះ=២,៣៨ ម / ថ្ងៃម្សិលមិញ=២,២៥ ម  (+០,១៣ ម ) -តាសាល ថ្ងៃនេះ=១២,១៦ ម /ថ្ងៃម្សិលមិញ=១២,២៣ ម (-០,០៧ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៦,៨៤ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៦,០°c / Min =២៧,០°c ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៧.០°c (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.៣៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ​ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង។ (ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សកម្មភាពចុះមូលដ្ឋាន ពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យតាមខ្នងផ្ទះ និងប្រជុំជីវភាពសាខាបក្សភូមិព្រៃខ្លា ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
សុខាភិបាល
សកម្មភាពចុះមូលដ្ឋាន ពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យតាមខ្នងផ្ទះ និងប្រជុំជីវភាពសាខាបក្សភូមិព្រៃខ្លា ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្តី ដឹកនាំដោយ លោក លន់ សុគ័ន្ធ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី តំណាង ឯកឧត្តម លី ចាន់សុភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី រួមជាមួយក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំ គណៈអចិន្ត្រៃយ៍គណបក្សឃុំ និងសាខាបក្សភូមិ (សរុប ១០នាក់ ស្រី ២នាក់) បាននាំយកថ្នាំពេទ្យ ដែលជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និង ឯកឧត្តមបណ្ឌិត ហេង សុខគង់ ចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ ចំនួន ២៣ខ្នងផ្ទះ សរុបប្រជាពលរដ្ឋចំនួន ៩៤នាក់ (ស្រី ៥៤នាក់) ស្ថិតនៅភូមិព្រៃខ្លា ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
សុខាភិបាល
សកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៨៣៧នាក់ (ស្រី ៤០៤នាក់) ព្រមទាំងនាំយកសម្ភារបរិក្ខារ និងថ្នាំពេទ្យ ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព បង្រៀនវគ្គសង្គ្រោះបឋម ពិនិត្យ ព្យាបាលជំងឺ ចែកឱសថ និងផ្តល់អាហារសម្រន់ (នំប៉័ង និងទឹកសុទ្ធ) ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន ១០,២៧៨នាក់ (ស្រី ៧,០៩១នាក់) ដែលចំនួននេះកើនឡើងលើសផែនការគ្រោងទុកដល់ទៅ ៣ដង។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ពិធីប្រកាសបញ្ចូលសមាជិកថ្មី ២៥៥នាក់ នៃគណបក្សប្រជាជនកម្ពុជា នៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
នយោបាយ
ពិធីប្រកាសបញ្ចូលសមាជិកថ្មី ២៥៥នាក់ នៃគណបក្សប្រជាជនកម្ពុជា នៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ រួមជាមួយ ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ២៥៥នាក់ (ស្រី ១១៧នាក់) ស្ថិតនៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះជួយស្រុក-ឃុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យព្យាបាលជំងឺនិងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង១០២៧៨នាក់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី​​​ ក្រោម​អធិបតីភាព​ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ...

កំពង់ស្ពឺ៖នាព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ​ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​​ បានអញ្ជើញ ចូលរួមក្នុងពិធីពិនិត្យព្យាបាលជំងឺនិងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជាង១០២៧៨នាក់ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី​​​ ក្រោម​អធិបតីភាព​ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលរៀបចំឡើងនៅសាលាបឋមសិក្សាអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំពិភាក្សាបញ្ចប់ ករណីវិវាទដីធ្លី ក្បាលដីលេខ ៤៤០ រវាងឈ្មោះ ពិន សារៈរិទ្ធ និង ឈ្មោះ ជុំ សូចាន់រ៉ា ជាដីវត្តហូរជ្រៃព្នៅ ស្ថិតនៅភូមិព្រៃទទឹងខាងកើត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
កិច្ចប្រជុំពិភាក្សាបញ្ចប់ ករណីវិវាទដីធ្លី ក្បាលដីលេខ ៤៤០ រវាងឈ្មោះ ពិន សារៈរិទ្ធ និង ឈ្មោះ ជុំ សូចាន់រ៉ា ជាដីវត្តហូរជ្រៃព្នៅ ស្ថិតនៅភូមិព្រៃទទឹងខាងកើត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ រសៀលថ្ងៃទី 17 ខែសីហា ឆ្នាំ 2026 នៅសាល ប្រជុំ គីរីរម្យ (ជាន់ផ្ទាល់ដី) អគាររដ្ឋបាលខេត្ត លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំ ពិភាក្សា និងដោះស្រាយ ករណីវិវាទក្បាលដីលេខ៤៤០ ស្ថិតនៅភូមិព្រៃទទឹងខាងកើត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរ អធិការកិច្ចខេត្ត មន្ទីរព័ត៌មានខេត្ត អាជ្ញាធរស្រុកគងពិសី ឃុំវាល មេភូមិព្រៃទទឹងខាងកើត ម្ចាស់សំណើ និងភាគី អ្នកពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការអនុវត្តមុខងារវិស័យពាណិជ្ជកម្មដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក»
សន្តិសុខសង្គម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការអនុវត្តមុខងារវិស័យពាណិជ្ជកម្មដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក»
កំពង់ស្ពឺ÷ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ដឹកនាំដោយ ឯកឧត្តម ឃឹម សិរីវង្ស (រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម) ដោយមានការចូលរួមពី លោក ម៉ី ប៊ុនលី (អគ្គនាយករង), លោក ញ៉ឹល សំបូរ (ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត), រដ្ឋបាលខេត្ត, អភិបាលរងក្រុង-ស្រុក, មន្ត្រីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ស្វាយក្រវ៉ាន់
សន្តិសុខសង្គម
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ស្វាយក្រវ៉ាន់
កំពង់ស្ពឺ÷ កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ស្វាយក្រវ៉ាន់ ឆ្នាំ២០២៦ ព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោក ង៉ែត រ៉េន ចៅសង្កាត់ស្វាយក្រវ៉ាន់ និងជាប្រធានគណៈកម្មការលទ្ធកម្ម ដោយមានការចូលរួមពីតំណាងមន្ទីរ/អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនដេញថ្លៃ (ចំនួន ០៧) និងអ្នកសារព័ត៌មាន។ សាលាសង្កាត់ស្វាយក្រវ៉ាន់ បានសាងសង់ផ្លូវបេតុងអាមេ ១កន្លែង (ប្រវែង ០,១៤ គ.ម, កម្រាស់ ១៥០ ម.ម) និងស្លាកសញ្ញាគម្រោង ១កន្លែង។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំពិភាក្សាលើករណីវិវាទដីធ្លីមួយកន្លែង ស្ថិតនៅភូមិបេង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
កិច្ចប្រជុំពិភាក្សាលើករណីវិវាទដីធ្លីមួយកន្លែង ស្ថិតនៅភូមិបេង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លិខិតចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ របស់ឈ្មោះ សៀង ឆែម, យិន ភឿក, នួន អុង និង ឈ្មោះ ណុប ចន្ទី -ចំណារដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
សន្តិសុខសង្គម
កិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត