
កិច្ចប្រជុំពិភាក្សាបញ្ចប់ ករណីវិវាទដីធ្លី ក្បាលដីលេខ ៤៤០ រវាងឈ្មោះ ពិន សារៈរិទ្ធ និង ឈ្មោះ ជុំ សូចាន់រ៉ា ជាដីវត្តហូរជ្រៃព្នៅ ស្ថិតនៅភូមិព្រៃទទឹងខាងកើត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ រសៀលថ្ងៃទី 17 ខែសីហា ឆ្នាំ 2026 នៅសាល ប្រជុំ គីរីរម្យ (ជាន់ផ្ទាល់ដី) អគាររដ្ឋបាលខេត្ត លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំ ពិភាក្សា និងដោះស្រាយ ករណីវិវាទក្បាលដីលេខ៤៤០ ស្ថិតនៅភូមិព្រៃទទឹងខាងកើត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរ អធិការកិច្ចខេត្ត មន្ទីរព័ត៌មានខេត្ត អាជ្ញាធរស្រុកគងពិសី ឃុំវាល មេភូមិព្រៃទទឹងខាងកើត ម្ចាស់សំណើ និងភាគី អ្នកពាក់ព័ន្ធ។










