
ពិធីប្រកាសបញ្ចូលសមាជិកថ្មី ២៥៥នាក់ នៃគណបក្សប្រជាជនកម្ពុជា នៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ រួមជាមួយ ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ២៥៥នាក់ (ស្រី ១១៧នាក់) ស្ថិតនៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះជួយស្រុក-ឃុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ។











