
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ស្វាយក្រវ៉ាន់
កំពង់ស្ពឺ÷ កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ស្វាយក្រវ៉ាន់ ឆ្នាំ២០២៦ ព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោក ង៉ែត រ៉េន ចៅសង្កាត់ស្វាយក្រវ៉ាន់ និងជាប្រធានគណៈកម្មការលទ្ធកម្ម ដោយមានការចូលរួមពីតំណាងមន្ទីរ/អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនដេញថ្លៃ (ចំនួន ០៧) និងអ្នកសារព័ត៌មាន។ សាលាសង្កាត់ស្វាយក្រវ៉ាន់ បានសាងសង់ផ្លូវបេតុងអាមេ ១កន្លែង (ប្រវែង ០,១៤ គ.ម, កម្រាស់ ១៥០ ម.ម) និងស្លាកសញ្ញាគម្រោង ១កន្លែង។










